លោកអ្នកនាងជាទីមេត្រី អង្គភាពសារព័ត៌មានធីអិនអឹម ទើបទទួលបាននៅព្រឹកនេះថា មាន ព័ត៌មានមួយចំនួនបានចុះផ្សាយធ្វើអោយមានការភាន់ច្រឡំគ្នា ជាក់ស្តែងបញ្ហានោះបានបញ្ចប់រួចហើយ ក្នុងគោលការណ៍សន្តិភាព ហើយក៏មិនពាក់ព័ន្ធឈ្មោះ ស៊ឹម ជីវន្ត នោះទេ !
ព្រឹកថ្ងៃទី២៤ ខែមិនា ឆ្នាំ២០២៥ មានសារព័ត៌មានក្នុងស្រុកមួយចំនួនបានបង្ហោះនិងផ្សាយធ្វើអោយមានការភាន់ច្រឡំប៉ះពាល់ដល់កិត្តិយសនិងស្ថាប័នរដ្ឋកាលពីថ្ងៃទី២១ ខែមិនា ឆ្នាំ២០២៥ តាមពិតបញ្ហាខាងលើនេះបានសម្របសម្រួលគ្នារួចហើយ ហើយក៏មិនពាក់ព័ន្ធឈ្មោះ ស៊ីម ជីវន្តនោះទេ។ បើយោងតាមលិខិតផ្លូវការរបស់លោក កក កុសល ដែលអង្គភាពសារព័ត៌មានធីអិនអឹម ទើបទទួលបាន សារព័ត៌មានធីអិនអឹមសូមអានជូនដូចតទៅ….សេចក្តីបំភ្លឺព័ត៌មានជូនសាធារណជន
ខ្ញុំបាទ បានបង្ហោះជាព័ត៌មានដែលមានចំណងជើងថាលោកផ្កាយមួយ ស៊ឹម ជីវន្ត អត្តលេខ៦៧៨៨១ បំរើការងារនៅក្រសួងមហាផ្ទៃ អគ្គស្នងការនគរបាលជាតិ នាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ឆបោកលុយប្រជាពលរដ្ឋស្លូតត្រង់ចំនួន៦០០០ដុល្លារសហរដ្ឋអាមេរិកនៅខេត្តកំពង់ធំ ដែលបានផ្សាយនៅថ្ងៃទី២១ ខែមិនា ឆ្នាំ២០២៥។
សេចក្តីដូចបានជម្រាបជូនខាងលើនេះ ដើម្បីកុំអោយមានការភាន់ច្រឡំ ចំពោះព័ត៌មានមួយដែលបានបង្ហោះនិងផ្សព្វផ្សាយជាសាធារណៈនេះ សូមសាធារណជនមេត្តាជ្រាបថា ព័ត៌មានខាងលើនេះ ខ្ញុំបាទមានចំណេះដឹងមានកម្រិត ធ្វើអោយការបង្ហោះខាងលើនេះមានការភាន់ច្រឡំ ចំពោះ លោក
ឧត្តមសេនីយ៍ត្រី ស៊ឹម ជីវន្ត តាមពិតបញ្ហាខាងលើនេះបានសម្របសម្រួលគ្នារួចហើយ ហើយក៏មិនពាក់ព័ន្ធឈ្មោះ ស៊ីម ជីវន្តទេ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាប និងសូមអធ្យាស្រ័យដោយក្តីអនុគ្រោះ និងសូមមេត្តាកុំយកព័ត៌មានខាងលើនេះទៅផ្សាយចែកចាយបន្តខ្ញុំបាទមិនទទួលខុសត្រូវទៀតទេ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕
ធ្វើនៅកំពង់ធំ ថ្ងៃទី២៣ ខែមិនា ឆ្នាំ២០២៥ ស្នាមមេដៃ កក កុសល
ជុំវិញករណីខាងលើនេះដែរ សូមសាធារណជននិង ប្រិយមិត្ត មេត្តាជ្រាប និងសូមបងប្អូនអ្នកសារព័ត៌មានទាំងអស់ដែលបានផ្សព្វផ្សាយបន្តតាមបណ្តាញសង្គម មេត្តាជួយលុបនូវព័ត៌មានខាងលើនេះ ដោយក្តីអនុគ្រោះ ដើម្បីជៀសវាងកុំអោយមានការភាន់ច្រឡំដល់សាធារណជនជាចុងក្រោយនេះសូមថ្លែងនូវអំណរអរគុណបំផុតចំពោះឯកឧត្តមលោកជំទាវ អស់ លោក លោកស្រី បងប្អូនប្រិយមិត្តទាំងអស់ជាពិសេសបងប្អូនអ្នកសារព័ត៌មានដែលមានវិជ្ជាជីវៈ មេត្តាទទួលនូវសេចក្តីគោរពដ៏ខ្ពង់ខ្ពស់ និងទទួលបាននូវសុខភាពរឹងមាំ៕ សម្រួលផ្សាយដោយ ទៀង បុណ្ណរី