អាជ្ញាធរខេត្តកោះកុង បើកកិច្ចប្រជុំពិភាក្សាដើម្បីកំណត់ទីតាំងរៀបចំកសាងឈាបនដ្ឋាន សម្រាប់បូជាសពអ្នកដែលបានស្លាប់ដោយសារជំងឺកូវីដ-១៩

TNM(ខេត្តកោះកុង) ៖ ថ្ងៃពុធទី២១ ខែមេសា ឆ្នាំ២០២១ ក្រុមការងាររៀបចំចាត់ចែងឈាបនដ្ឋានបូជាសពស្លាប់ដោយជំងឺកូវីដ-១៩ ដឹកនាំដោយលោក ឃឹម ច័ន្ទឌី អភិបាលរងខេត្តកោះកុង និងជាប្រធានក្រុមការងារ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ដើម្បីកំណត់ទីតាំងរៀបចំកសាងឈាបនដ្ឋាន សម្រាប់បូជាសពអ្នកដែលបានស្លាប់ដោយសារជំងឺកូវីដ-១៩។
បន្ទាប់ពីកំណត់ទីតាំងជាបឋមបានហើយ ក្រុមការងារបានចុះទៅពិនិត្យមើលទីតាំងភូមិសាស្រ្តជាក់ស្ដែង ដែលស្តិតនៅម្ដុំចំណុចបង្គោលអង់តែន៤ដើម តាមបណ្ដោយផ្លូវជាតិលេខ៤៨ ស្ថិតក្នុងភូមិទួលគគីរលើ ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង៕
 
អត្ថបទដែលជាប់ទាក់ទង