ក្រុមហ៊ុន TODAY internet បានចូលរួមចុះចែកកង់ដល់សិស្សដែលមានជីវភាពខ្វះខាត ដើម្បីជាមធ្យោបាយធ្វើដំណើរមកកាន់សាលារៀននៅក្នុងតំបន់ជីផាត ខេត្តកោះកុង

កាលពីពេលថ្មីៗនេះ​ក្រុមការងាររបស់ក្រុមហ៊ុន TODAY ​internet បានចូលរួមចុះចែកកង់ដល់សិស្សដែលមានជីវភាពខ្វះខាត និងមានផ្ទះឆ្ងាយដើម្បីជាមធ្យោបាយធ្វើដំណើរមកកាន់

សាលារៀនដែលជម្រុញទៅដល់ក្មេងៗជាសិស្សានុសិស្សអោយបន្តខិតខំប្រឹងប្រែងរៀនសូត្របន្តទៅមុខទៀត។​ សកម្មភាពទាំងនេះធ្វើឡើង​នៅបឋមសិក្សាទឹកល្អក់ស្ថិតក្នុង ភូមិទឹកល្អក់ ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង​។​ នេះគឺជាសកម្មភាពមួយដែលក្រុមហ៊ុ​​ន ​TODAY ​internet តែងតែធ្វើកន្លងមក  និងយកចិត្តទុកដាក់បំផុតចំពោះការចូលរួួមចំណែកសង្គមមួយនេះ។

កម្មវិធីចូលរួមចំណែកសង្គមរបស់ក្រុមហ៊ុន TODAY internet ដែលមានឈ្មោះថា TODAY Foundation ត្រូវបានផ្តួចផ្តើមឡើងដើម្បីជាការតបស្នងវិញដល់សង្គម និងរួមចំណែកជួយដល់

វិស័យអប់រំ វិស័យសុខាភិបាល និងមនុស្សចាស់ជរាដែលជួបការលំបាក។នាពេលកន្លងមកក្រុមហ៊ុនបានចូលរួមចំណែកជាច្រើនដើម្បីជួយដល់សាលារៀន និងសិស្សា

នុសិស្សដែលខ្វះខាត​ ផ្តល់ជូនសេវាអុីនធឺណិតប្រើប្រាស់ដោយឥតគិតថ្លៃដល់បណ្តាលវិទ្យាល័យទាំងក្នុងរាជធានីភ្នំពេញក៏ដូចជាតាមបណ្តាលខេត្ត ផ្តល់ជូនសេវាអុីនធឺណិតដោយ

ឥតគិតថ្លៃជូនដល់មន្ទីពេទ្យគន្ធបុប្ផាទាំងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាបផងដែរ។សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមរយៈទូរស័ព្ទលេខ៖ Hotline Number 070 21 55 77 ឬតាមរយៈ Facebook Messenger “TODAY Internet” ឬគេហរទំព័រ today.com.kh។  សម្រួលផ្សាយដោយ  ទៀង  បុណ្ណរី