ឡូយម្ល៉េះ! ប៊ូសស្រ្តងប្រកាស បីស្រ្តីឈ្នះឡាន 8មីនា ក្រោយចប់កាន់ដៃឈ្នះឡាន

ស្ទើតែមិនជឿ ប្ដីប្រពន្ធល្អមកពីកំពង់ធំ កាន់កំប៉ុងប៊ូសស្រ្តង ជិត 13ម៉ោង ក្លាយជាម្ចាស់ឡានថ្មីខ្លាញ់គោ ក្នុងចំណោមបេក្ខភាពជាង 1000គូ ក្នុងមហាព្រឹត្តការណ៍ “ប៊ូសស្រ្តង ប្ដីប្រពន្ធល្អ កាន់ដៃឈ្នះឡាន”។ ហើយថ្ងៃទី8 មីនា ប៊ូសស្រ្តងបន្តមានព្រឹត្តិការណំ៍ បីស្រ្តីឈ្នះឡាន រដូវកាលទី3 នៅកោះពេជ្រទៀត។

គួរបញ្ជាក់ផងដែរថា ទទឹមនឹងម្ចាស់ជ័យលាភីលេខ1 កាន់ដៃឈ្នះឡានថ្មីខ្លាញ់គោ អ្នកលេខ2 ក៏ទទួលបានម៉ូតូថ្មី 1គ្រឿង និងរង្វាន់ប្ដីល្អ ស្មើនឹងទឹកប្រាក់ 1776$ និងអ្នកលេខ3 ទទួលបានរង្វាន់ប្ដីល្អ 1776$ ចំណែកបេក្ខភាពដែលចូលរួមប្រកួតផ្សេងទៀត ទទួលបានប្រាក់លើកទឹកចិត្ត ជាមួយប៊ូសស្រ្តង 1គូ 1កេសផងដែរ។

ដូច្នេះបងប្អូនដែលមិនទាន់ឈ្នះជាជ័យលាភីកាន់ដៃឈ្នះឡាន កុំភ្លេចត្រៀមបបួលមនុស្សជាទីស្រលាញ់មកចុះឈ្មោះប្រកួតបីស្រ្តី យកឡានថ្មីខ្លាញ់គោ ម៉ូតូថ្មី និងទឹកប្រាក់ជាច្រើន នៅកោះពេជ្រ ថ្ងៃទី8 មីនា ចាប់ពីម៉ោង 4ល្ងាចតទៅ។ បងប្អូនទិញប៊ូសស្រ្តង ផឹកប៊ូសស្រ្តង គឺជាចំណែកបង្កើតឱ្យមានមហាព្រឹត្តិការណ៍ធំៗបែបនេះកើតឡើង។ ផឹកប៊ូសស្រ្តងឆ្ងាញ់ខ្លាំង ស្វាងចែស និងមានរង្វាន់ច្រើន។    សម្រួលផ្សាយដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង