លេចមុខកំពូលរថយន្ត Range Rover សេរីឆ្នាំ 2025 នៅលើឆ្នេរសមុទ្រនៃប្រទេសកម្ពុជា

ដើម្បីស្វាគមន៍ការមកដល់នៃកំពូលរថយន្តលំដាប់ Luxury ប្រចាំឆ្នាំ ២០២៥ នេះ ក្រុមហ៊ុន RMA Cambodia ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខរថយន្ត Land Rover បានធ្វើការផ្តល់បទពិសោធន៍ដ៏អស្ចារ្យមួយដោយឱ្យអតិថិជនរបស់ Range Rover ធ្វើដំណើរទៅកាន់ឆ្នេរសមុទ្រដ៏ធំល្វឹងល្វើយនៃខេត្តព្រះសីហនុ ជាមួយការស្វាគមន៍ដ៏កក់ក្តៅពីក្រុមការងាររបស់ Land Rover Cambodia – RMA។ សកម្មភាពនីមួយៗគឺត្រូវបានរៀបចំឡើងប្រកបដោយ ឯកជនភាព និងប្រណិតភាពបំផុត ដូចជាការជិះលំហែនៅលើ Private Yacht ជាមួយ Private DJ ដើម្បីគយគន់ថ្ងៃលិចលើផ្ទៃសមុទ្រពណ៌មាស ដែលធ្វើអោយអតិថិជន ទទួលបាននូវបទពិសោធន៍មួយដែលមិនអាចបំភ្លេចបាន។

លោក ងន សាំង អគ្គនាយកប្រត្តិបត្តិនៃក្រុមហ៊ុន អ អិម អេ ខេមបូឌា បានផ្តល់ កិត្តិយស ចូលរួម ក្នុងការសម្ពោធជាផ្លូវការនៃកំពូលរថយន្ត Range Rover Autobiography Plug-In Hybrid Electric Vehicle 2025 ផងដែរ។

លោកស្រី ហ៊ុំ សោភ័ណវតី ប្រធានគ្រប់គ្រងទូទៅ នៃលេនរ៉ូវើ ខេមបូឌា បានថ្លែងសន្ទរកថាស្វាគមន៍ ទៅកាន់ភ្ញៀវកិត្តិយស ដែលបានចូលរួមកម្មវិធី ការដាក់តាំងសម្ពោធជាផ្លូវការនៃលំដាប់កំពូលរថយន្តនេះ ហើយលោកស្រីក៏បានបន្ថែមទៀតថា រាល់ការជាវរថយន្តគ្រប់ប្រភេទពី Land Rover Cambodia –RMA អតិថិជន នឹងទទួលបានការធានាលើការជួសជុល និងការផ្លាស់ប្តូរគ្រឿងបន្លាស់ រយៈពេល 3 ឆ្នាំ ឬ 100,000KM ពីរោងចក្រ ចក្រភពអង់គ្លេស និងអាចបន្តការធានា ២ឆ្នាំ បន្ថែមទៀត។
– ការធានាលើការជួសជុល និងការផ្លាស់ប្តូរគ្រឿងបន្លាស់ រយៈពេល 5 ឆ្នាំ
– ទទួលបានសេវាថែទាំ និងប្តូរប្រេងម៉ាស៊ីនរយៈពេល 5 ឆ្នាំ ឬ 65,000 KM
– សេវារថយន្តជួសជុលចល័តសម្រាប់លោកអ្នក 24 ម៉ោង រៀងរាល់ថ្ងៃ
– ផ្តល់ជូនរថយន្តប្រើប្រាស់បណ្តោះអាសន្ន កំឡុងពេលជួសជុល
– ឧបករណ៍ប្រើប្រាស់ទំនើបចុងក្រោយ តាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ LAND ROVER CAMBODIA

ក្រៅពីនេះក៏មានការសម្តែងពិសេសៗ​ ជាមួយអាហារពេលល្ងាចដ៏មានឱជារស  អមជាមួយបរិយាកាសនៃសម្លេងទឹកសមុទ្រ និងខ្យល់ត្រជាក់បក់ល្វើយៗ ធ្វើឱ្យកាន់តែរំលេចតួឯករបស់យើងនៅចំកណ្តាលឆ្នេរដ៏ស្រស់ស្អាត កំឡុងពេលពិសារភោជនាហារ។

សម្រាប់ព័ត៌មានបន្ថែម សូមធ្វើការទំនាក់ទំនងលេខទូរស័ព្ទ ៖ 070 999 111 / 085 999 111

-Beyond the Horizon –​​ Range Rover Autobiography PHEV 2025 Experience

 An unforgettable journey unfolded as we hosted the Beyond the Horizon – Range Rover Autobiography PHEV 2025 Experience in the breathtaking coastal city of Preah Sihanoukville, Cambodia. Set against the backdrop of the endless sea and golden shores, this exclusive event was designed for our most distinguished clients, offering a rare opportunity to indulge in luxury, innovation, and serenity.

We were honored to welcome RMA Cambodia CEO, Mr. Ngorn Saing, and General Manager of Land Rover Cambodia, Mrs. Hum Sophoanvotey, as they joined us in unveiling the Range Rover Autobiography PHEV 2025—a true masterpiece of electrified performance, sophistication, and modern sustainability.

To ensure our guests experienced the pinnacle of exclusivity and privilege, we arranged a Private Yacht and a Private DJ, curating an ambiance of pure indulgence and bespoke entertainment. With the gentle ocean breeze, the finest gourmet cuisine, and the tranquil rhythm of the waves, guests immersed themselves in an experience where prestige meets relaxation. Every moment was carefully curated to reflect the spirit of Range Rover—uncompromising luxury, effortless performance, and a deep connection to nature.

This was more than an event; it was a statement. A celebration of refinement, exclusivity, and a vision for the future of luxury travel.  Here’s to driving beyond the horizon—toward experiences that redefine what’s possible.

អត្ថបទដែលជាប់ទាក់ទង