ថ្ងៃនេះ ថៃបន្តរកឃើញអ្នកឆ្លងកូវីដចំនួន១,៤៥៨ករណីទៀត និងស្លាប់២នាក់
TNM(បាងកក) ៖ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាព Covid-19 (CCSA) នៅថ្ងៃពុធនេះបានរាយការណ៍ថាមានករណីឆ្លងថ្មីចំនួន ១.៤៥៨ករណីបន្ថែមទៀត និងមានអ្នកស្លាប់ថ្មីចំនួន២នាក់ទៀតដែលនាំឱ្យមានអ្នកស្លាប់សរុបដោយកូវីដ១៩នៅក្នុងប្រទេសថៃកើនឡើងដល់១១០ នាក់។
អ្នកស្លាប់ថ្មី២នាក់គឺជាជនជាតិថៃ រួមមានស្ត្រីអាយុ៥៦ ឆ្នាំរស់នៅទីក្រុងបាងកកនិងបុរសអាយុ ៣២ ឆ្នាំនៅរស់នៅខេត្តណុនថាបុរី។
ក្នុងចំណោមករណីឆ្លងថ្មីៗទាំង១,៤៥៨នាក់ខាងលើនេះ០៤នាក់ជាករណីនាំចូលមកពីក្រៅប្រទេស, ៣៦៥នាក់រកឃើញនៅទីក្រុងបាងកក, ១៣៤នាក់នៅខេត្តឈៀងម៉ៃ, ៨០នាក់នៅខេត្តឈុនបុរី និង ៦៩នាក់នៅខេត្តណុនបូរី ។ ទន្ទឹមនឹងនេះដែរមានអ្នកជំងឺចំនួន៤១៣នាក់ត្រូវបានអនុញ្ញាតឱ្យវិលត្រឡប់ទៅផ្ទះវិញបន្ទាប់ពីព្យាបាលជាសះស្បើយ។
សូមជម្រាបថា គិតត្រឹមថ្ងៃពុធនេះ ប្រទេសថៃមានករណីឆ្លង COVID-19 សរុប ៤៦,៦៤៣ករណី ក្នុងនោះមានអ្នកស្លាប់សរុប ១១០នាក់ និងជាសះស្បើយឡើងវិញ ២៩,៣៧១នាក់ ខណៈអ្នកជំងឺដែលកំពុងសម្រាកព្យាបាល នៅតាមមន្ទីរពេទ្យនានា បានកើនឡើងរហូតដល់ ១៧,១៦២នាក់៕