រដ្ឋបាលខេត្តកំពង់ឆ្នាំង សម្រេចបិទជាបណ្ដោះអាសន្នមន្ទីរសម្រាកព្យាបាល “ផ្សារឆ្នាំង” ស្ថិតក្នុងភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង

TNM(ខេត្តកំពង់ឆ្នាំង់) ៖ ការបិទទីតាំងនេះជាបណ្ដោះអាសន្នក្រោយពីបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ម្នាក់ ឈ្មោះ នូ ចុល រស់នៅភូមិព្រះរាមរង្សី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១។
រដ្ឋបាលខេត្តកំពង់ឆ្នាំង តម្រូវអាជ្ញាធរមានសមត្ថកិច្ច ត្រូវហ៊ុំព័ទ្ធទីតាំងមន្ទីរសម្រាកព្យាបាល “ផ្សារឆ្នាំង” ទាំងមូលប្រមូលបុគ្គលិកធ្វើការទាំងអស់ធ្វើចត្តាឡីស័ក និងយកសំណាកធ្វើតេស្ត រកមេរោគកូវីដ-១៩ និងស្រាវជ្រាវអ្នកធ្លាប់ប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយមន្ទីរសម្រាកព្យាបាល “ផ្សារឆ្នាំង ក្នុងកំឡុងពេល ១៤ថ្ងៃមុន ជាបន្ទាន់។
អត្ថបទដែលជាប់ទាក់ទង