FUSO Cambodia នៃក្រុមហ៊ុន RMA (Cambodia) PLC. បានបង្កើតនូវប្រូម៉ូសិនពិសេសដែលអាចឲ្យអិតិថិជនរបស់ខ្លួនបង់រំលស់សុទ្ធ ១០០ % និងបង់រយៈពេលវែងរហូតដល់ ៧ ឆ្នាំ

រាជធានីភ្នំពេញ ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥

 ក្រុមហ៊ុន RMA Cambodia តំណាងចែកចាយផ្តាច់មុខនូវរថយន្តម៉ាក FUSO ប្រចាំប្រទេស    កម្ពុជាដែលជារថយន្តម៉ាកល្បីលំដាប់ថ្នាក់ពិភពលោកដែលជាផលិតផលប្រទេសជប៉ុនសុទ្ធ 100% ដែលផលិតនិងតម្លើងនៅប្រទេសជប៉ុនបានបង្កើតនូវប្រម៉ូសិនពិសេស ដែលអាចឲ្យអិតិថិជនរបស់ខ្លួនងអាចបង់រំលស់សុទ្ធ 100%​​ មិនតម្រូវអោយចូលរួមមុន និងអាចបង់រយៈពេលវែងរហូតដល់ 7 ឆ្នាំ សម្រាប់គ្រប់ម៉ូដែលទាំងអស់។

ប្រូម៉ូសិនពិសេសនេះបានជួយសម្រួលឲ្យមានភាពងាយស្រួលទៅដល់អតិថិជនទាំងអស់ដែលមានតម្រូវការក្នុងការទិញរថយន្តជប៉ុនថ្មីទៅប្រើប្រាស់តាមតម្រូវការ ដែលនឹងជួយកាត់បន្ថយការចំណាយផ្សេងៗទាក់ទងទៅ នឹងលំហូរសាច់ប្រាក់ ថែមទាំងទទួលបាននូវសេវាកម្មថែទាំរថយន្ត និងជាផ្នែកមួយនៃការជួយបរិស្ថាន បង្កើតគុណភាព និងលិទ្ធភាពខ្ពស់សម្រាប់អាជីវកម្ម។

លើសពីនេះ ប្រូម៉ូសិនពិសេសនេះជួយដល់អតិថិជនទាំងអស់លើការចំណាយតិចក្នុងការទិញរថយន្តថ្មីថែមទាំងទទួលបានរថយន្តដឹកទំនិញ FUSO ដែលជាផលិតផលប្រទេសជប៉ុនសុទ្ធ 100% ដែលផលិតនិងតម្លើងនៅប្រទេសជប៉ុន រួមទាំងទទួលបានការធានា និងសេវាកម្មថែទាំពីក្រុមហ៊ុនផ្ទាល់តែម្ដង ហើយផ្តល់នូវសុវត្ថិភាពខ្ពស់ក្នុងការបើកបរជាមួយបច្ចេកវិទ្យាថ្មីៗ និងបទពិសោធថ្មីរបស់រថយន្ត អាចបង់រយៈពេលវែង ហើយផ្តល់នូវភាពងាយស្រួលក្នុងការបង្វិលចរន្តសាច់ប្រាក់សម្រាប់អាជីវកម្ម។ នេះជាឱកាសដ៏ល្អកម្ររកបានពី FUSO Cambodia ដែលផ្ដល់ឱកាសឲ្យអតិថិជនរបស់ខ្លួនអាចទិញរថយន្តជប៉ុនថ្មីបានយ៉ាងងាយស្រួល។  ក្រៅពីសេវាកម្ម លក់ ទិញ ក្រុមហ៊ុនក៏មានការផ្ដល់ជាសេវាកម្ម​ ជួល ផងដែរដើម្បីសម្រួលដល់អតិថិជនរបស់ខ្លួន ហើយអតិថិជនក៏អាចទទួលបាននូវការប្រឹក្សាសេវាកម្មហិរញ្ញវត្ថុផ្សេងៗក្នុងការបង់រំលោះរថយន្តយកទៅប្រើប្រាស់។

គួរបញ្ជាក់ផងដែរថា FUSO ជាកំពូលរថយន្តដឹកទំនិញលេខ 1 ដែលជាផលិតផលប្រទេសជប៉ុនសុទ្ធ 100% ដែលផលិតនិងតម្លើងនៅប្រទេសជប៉ុនដែលត្រូវបាននាំចូលផ្ដាច់មុខដោយក្រុមហ៊ុន​ អ អិម អេ (ខេមបូឌា) ដែលរួមមានម៉ូដែលជាច្រើនដែលចាប់ពី 1.5 តោន​ ដល់​ 25 តោន បង្កើតឡើងសម្រាប់ដឹកបានធ្ងន់ ដឹកទំនិញទៅគ្រប់ទីកន្លែងដោយទំនុកចិត្ត រឹងមាំ សន្សំសំចៃ ប្រើប្រាស់បានយូរអង្វែង ដែលវាបម្រើឲ្យវិស័យដឹកជញ្ជូនជាច្រើន​នៅក្នុងប្រទេសកម្ពុជាដូចជា វិស័យភស្តុភារ ​​​​​​វិស័យសំណង់​ វិស័យកសិកម្ម តំណាងចែកចាយ ដេប៉ូតូចធំ វិស័យគមនាគមន៍ និងដឹកជញ្ជូន។ល។

អត្ថបទដែលជាប់ទាក់ទង