JCB Cambodia នៃក្រុមហ៊ុន RMA (Cambodia) PLC. បានបង្កើតនូវប្រូម៉ូសិនពិសេសចុងឆ្នាំដែល មានការបញ្ចុះតម្លៃមិនធ្លាប់មានរហូតដល់ 10,000$ ជាងសម្រាប់អេស្កាវ៉ាទ័រ JCB 140 NXT
រាជធានីភ្នំពេញ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤
ក្រុមហ៊ុន RMA Cambodia តំណាងចែកចាយផ្តាច់មុខនូវគ្រឿងចក្រ JCB ប្រចាំប្រទេសកម្ពុជាដែលជាគ្រឿងចក្រម៉ាកល្បីលំដាប់ថ្នាក់ពិភពលោក ដែលជាផលិតផលលេខ១ របស់ចក្រភពអង់គ្លេស បានបង្កើតនូវប្រម៉ូសិនពិសេសចុងឆ្នាំ ដែលមានការបញ្ចុះតម្លៃមិនធ្លាប់មានរហូតដល់ $10,000 ជាង សម្រាប់អេស្កាវ៉ាទ័រ JCB 140 NXT ចុះសល់ត្រឹមតែ $80,000 ជាងតែប៉ុណ្ណោះ ហើយអតិថិជនក៏អាចបង់មុនត្រឹមតែ 10% ចំណាយត្រឹមតែ $8,000 ជាង ក៏អាចយកគ្រឿងចក្រទៅប្រើប្រាស់បានផងដែរ ។
ប្រូម៉ូសិនពិសេសនេះបានជួយសម្រួលឲ្យអតិថិជនរបស់ JCB ទាំងអស់អោយកាន់តែមានភាពងាយស្រួលក្នុងការសម្រេចចិត្តយកគ្រឿងចក្រទៅប្រើប្រាស់សម្រាប់ការងារ សម្រាប់ការដ្ឋាន គម្រោង និងកាត់បន្ថយការចំណាយរបស់អតិថិជនទៅលើការទិញគ្រឿងចក្រ និងជាការផ្តល់ជូនយ៉ាងពិសេសរបស់ គ្រឿងចក្រ JCB ទៅកាន់អតិថិជនរបស់ខ្លួន។
បន្ថែមពីនេះ គ្រឿងចក្រ JCB 140 NXT គឺជាគ្រឿងចក្រជំនាន់ថ្មី ខ្នាតកណ្តាល ដែលមានភាពធន់ រឹងមាំ សន្សំសំចៃ និងបច្ចេកវិទ្យាទំនើប ស័ក្តិសមសម្រាប់គ្រប់ការងារ ដូចជាការដ្ឋានសំណង់តូចធំ ចម្ការ គ្រួស ថ្ម រ៉ែខ្សាច់ សំណង់អគារ ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធធារាសាស្រ្ត និងការងារជាច្រើនផ្សេងៗទៀត និងជាអេស្កាវ៉ាទ័រ ដែលមានលក្ខណៈពិសេសជាច្រើន ដែលមានប៉ែលធំក្រាស់ ០.72 ម៉ែត្រគូប អាចជីកបានជម្រៅ 5.443 ម៉ែត្រ កម្លាំងម៉ាស៊ីនខ្លាំង រហូតដល់ 100សេះ និងការរចនាជើងក្រោមរាងអក្សរ x ដែលបន្ថែមភាពរឹងមាំដល់តួអេស្កាវ៉ាទ័រទាំងមូល។
ជាមួយគ្រឿងចក្ររបស់ JCB អតិថិជននឹងទទួលបាននូវគ្រឿងចក្រដែលធន់រឹងមាំ សន្សំសំចៃ និងបច្ចេកវិទ្យាទំនើបនៃ ប្រព័ន្ធ LiveLink ដែលអាចឲ្យអតិថិជនពិនិត្យអំពីស្ថានភាពគ្រឿងចក្រ និងតំហែរទាំម៉ាស៊ីនតាមប្រព័ន្ធអ៊ិនធឺណិតបានទាំង កុំព្យូទ័រ ឬទូរស័ព្ទដៃបានយ៉ាងទំនើប និងងាយស្រួល។
ប្រូម៉ូសិននេះផងដែរ និងចូលទៅសម្រួលដល់ផ្នែក ហិរញ្ញវត្តុជួយអោយអតិថិជនបានកាត់បន្ថុយការចំណាយ និងជាផ្នែកមួយជួយដល់អាជីវកម្មរបស់អតិថិជនទាំងអស់ របស់គ្រឿងចក្រ JCB ផងដែរ។
ក្រៅពីសេវាកម្ម លក់ទិញក្រុមហ៊ុនក៏មានការផ្ដល់ជាសេវាកម្ម ជួល និងបង់រំលោះ ផងដែរដើម្បីសម្រួលដល់អតិថិជនរបស់ខ្លួន ហើយអតិថិជនក៏អាចទទួលបាននូវការប្រឹក្សាសេវាកម្មហិរញ្ញវត្ថុផ្សេងៗក្នុងការបង់រំលោះគ្រឿងចក្រយកទៅប្រើប្រាស់។
គួរបញ្ជាក់ផងដែរថា JCB ជាគ្រឿងចក្រម៉ាកល្បីលំដាប់ថ្នាក់ពិភពលោកដែលជាផលិតផលរបស់ចក្រភពអង់គ្លេសដែលត្រូវបាននាំចូលផ្ដាច់មុខដោយក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ដែលរួមមានផលិតផលជាច្រើនដូចជា អេស្កាវ៉ាទ័រ គ្រឿងចក្របក្សី រ៉ូឡូ សាស័រ គ្រឿងចក្រស្ទូចលើកដាក់ទំនិញ ដែលវាបម្រើឲ្យវិស័យដែលសសរស្ដម្ភសេដ្ឋកិច្ចជាច្រើននៅក្នុងប្រទេសកម្ពុជាដូចជា សំណង់អគារទាបខ្ពស់ ផ្លូវថ្នល់ ស្ពាន សាលារៀន ប្រព័ន្ធធារាសាស្រ្ត វិស័យអចលនទ្រព្យ វិស័យកសិកម្ម ចំការដំណាំ កន្លែងជីកថ្មឬរ៉ែផ្សេងៗ។ល។
សម្រួលផ្សាយដោយ ទៀង បុណ្ណរី