FUSO Cambodia នៃក្រុមហ៊ុន RMA (Cambodia) PLC. បានបង្កើតនូវប្រូម៉ូសិនពិសេសដែលអាចឲ្យអិតិថិជនរបស់ខ្លួនយករថយន្តចាស់ផ្លាស់ថ្មីចេញពីក្រុមហ៊ុនគ្រប់ម៉ូដែលដោយសេរ៊ី

រាជធានីភ្នំពេញ ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤

ក្រុមហ៊ុន RMA Cambodia តំណាងចែកចាយផ្តាច់មុខនូវរថយន្តម៉ាក FUSO ប្រចាំប្រទេស    កម្ពុជាដែលជារថយន្តម៉ាកល្បីលំដាប់ថ្នាក់ពិភពលោកដែលជាផលិតផលលេខ1របស់ប្រទេសជប៉ុនបានបង្កើតនូវប្រម៉ូសិនពិសេស ដែលអាចឲ្យអិតិថិជនរបស់ខ្លួនយកនូវ​រថយន្តចាស់ៗ ផ្លាស់ថ្មីចេញពីក្រុមហ៊ុនផ្ទាល់បានគ្រប់ម៉ូដែលទាំងអស់។

ប្រូម៉ូសិនពិសេសនេះបានជួយសម្រួលឲ្យមានភាពងាយស្រួលក្នុងការ ផ្លាស់ប្តូរនៅរថយន្តចាស់ៗរបស់អតិថិជនទាំងអស់ដែលមានស្រាប់ និងផ្តល់ឪកាសអោយអតិថិជនយករថយន្តថ្មីទៅប្រើប្រាស់តាមតម្រូវការ ដែលនឹងជួយកាត់បន្ថយការចំណាយផ្សេងៗទាក់ទងទៅ និងសេវាកម្មជួសជុលថែទាំរថយន្តចាស់ៗ និងជាផ្នែកមួយនៃការជួយបរិស្ថាន បង្កើតគុណភាព និងលិទ្ធភាពខ្ពស់ក្នុងវិស័យគមនាគមន៍ និងដឹកជញ្ជូន ។

លើសពីនេះ ប្រូម៉ូសិនពិសេសនេះជួយដល់អតិថិជនទាំងអស់លើការចំណាយតិចក្នុងការទិញរថយន្តថ្មីថែមទាំងទទួលបានការធានា និងសេវាកម្មថែទាំពីក្រុមហ៊ុនផ្ទាល់តែម្ដង ហើយផ្តល់នូវសុវត្ថិភាពខ្ពស់ក្នុងការបើកបរជាមួយបច្ចេកវិទ្យាថ្មីៗ និងបទពិសោធថ្មីរបស់រថយន្ត ។ នេះជាឱកាសដ៏ល្អកម្ររកបានពី FUSO Cambodia ដែលផ្ដល់ឱកាសឲ្យអតិថិជនរបស់ខ្លួនអាចលក់ចាស់ទិញថ្មីបានយ៉ាងងាយស្រួល។

ក្រៅពីសេវាកម្ម លក់ ទិញ ក្រុមហ៊ុនក៏មានការផ្ដល់ជាសេវាកម្ម​ ជួល និងបង់រំលោះ ផងដែរដើម្បីសម្រួលដល់អតិថិជនរបស់ខ្លួន ហើយអតិថិជនក៏អាចទទួលបាននូវការប្រឹក្សាសេវាកម្មហិរញ្ញវត្ថុផ្សេងៗក្នុងការបង់រំលោះរថយន្តយកទៅប្រើប្រាស់។

គួរបញ្ជាក់ផងដែរថា FUSO ជាកំពូលរថយន្តដឹកទំនិញលេខ 1 ដែលជាផលិតផលរបស់ប្រទេសជប៉ុនដែលត្រូវបាននាំចូលផ្ដាច់មុខដោយក្រុមហ៊ុន​ អ អិម អេ (ខេមបូឌា) ដែលរួមមានម៉ូដែលជាច្រើនដែលចាប់ពី 1.5 តោន​ ដល់​ 25 តោន បង្កើតឡើងសម្រាប់ដឹកបានធ្ងន់ ដឹកទំនិញទៅគ្រប់ទីកន្លែងដោយទំនុកចិត្ត រឹងមាំ សន្សំសំចៃ ប្រើប្រាស់បានយូរអង្វែង ដែលវាបម្រើឲ្យវិស័យដឹកជញ្ជូនជាច្រើន​នៅក្នុងប្រទេសកម្ពុជាដូចជា វិស័យភស្តុភារ ​​​​​​វិស័យសំណង់​ វិស័យកសិកម្ម តំណាងចែកចាយ ដេប៉ូតូចធំ វិស័យគមនាគមន៍ និងដឹកជញ្ជូន។ល។  សម្រួលផ្សាយដោយ  ទៀង  បុណ្ណរី

 

 

អត្ថបទដែលជាប់ទាក់ទង