សាកលវិទ្យាល័យ Beijing University of Post and Telecommunications សហការជាមួយសមាគមសិស្ស-និស្សិអាហារូបករណ៍ អ.ម.ត ដើម្បីផ្តល់អាហារូបករណ៍ជូននិស្សិតកម្ពុជាបន្តការសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន
នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ប្រាងហង្ស សេរីរិទ្ធ តំណាង ឯកឧត្តម ឡាវ វ៉ាន់ ប្រធានការិយាល័យកិច្ចការនិស្សិតក្រៅប្រទេស និងក្រុមការងារ បានជួបពិភាក្សាការងារជាមួយ លោក Su Sen សាកលវិទ្យាធិការង សាកលវិទ្យាល័យ Beijing University of Post and Telecommunications។នៅក្នុងជំនួបពិភាក្សានេះ ភាគីសាកលវិទ្យាល័យ នឹងចូលរួមសហការជាមួយសមាគមអាហារូបករណ៍ អ.ម.ត ដើម្បីផ្តល់អាហារូបករណ៍ជូននិស្សិតកម្ពុជា ឱ្យបន្តការសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន៕ សម្រួលផ្សាយដោយ ទៀង បុណ្ណរី