emart 24 បើកសម្ភាធសាខាថ្មី ទី3 ក្នុង CAMKO City
ក្រុមហ៊ុន SAIHAN PARTNERS CO.,LTD ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ SAISONS BROTHER HOLDING CO.,LTD កាលពីថ្ងៃទី១១ ខែវិច្ចិកា ឆ្នាំ២០២៤ បានបើកសម្ពោធហាង emart24 CAMKO ដែលជាសាខាទី៣ នៅតំបន់ CAMKO City រាជធានីភ្នំពេញ។
ក្រុមហ៊ុន SAISONS BROTHER HOLDING CO.,LTD ប្រតិបត្តិការផ្សារទំន់បខ្នាតតូច ក្រោមពាណិជ្ជសញ្ញា emar24 ក្នុងប្រទេសកូរ៉េ។
ការបើកហាង emart24 CAMKO សាខាទី៣ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលវាឆ្លុះបញ្ចាំងពីគោលបំណងរបស់ SAIHAN PARTNERS CO.,LTD ក្នុងការចូលខ្លួនផ្តល់ជូននូវសេវាកម្មដ៏ល្អបំផុតជូនអតិថិជន ជាមួយនឹងភាពរស់រាយរាក់ទាក់ អតិថិជនអាចទិញទំនិញជាច្រើនមុខនៅ emart24 ដែលមានច្រើនជម្រើសដូចជា ម្ហូបអាហារកូរ៉េ កាហ្វេ ភេសជ្ជៈកញ្វប់ដែលល្បីនិងពេញនិយមនៅប្រទេសកូរ៉េ ប្រភេទនំដុតថ្មីៗ ក្តៅៗ អាហារសម្រន់ និងទំនិញផ្តាច់មុខរបស់ emart24 ដែលមិនអាចស្វែងរកបាននៅកន្លែងផ្សេងដែលមានដូចជា ផលិតផល No Brand នឹង I’ME សុទ្ធ 100% ក៏ដូចជាទំនិញជាច្រើនមុខទៀត ការបង្ហាញពីភាពខ្លាំងរបស់ខ្លួនក្នុងការលើកកម្ពស់ពាណិជ្ជកម្ម និងសេវាកម្មរវាងប្រទេសកូរ៉េ និងកម្ពុជា។
លើសពីនេះ ចក្ខុវិស័យរបស់ emart24 គឺ “ធ្វើអាជីវកម្មដើម្បីរីកលូតលាស់រួមគ្នាជាមួយសហគមន៍ និងសង្គម កម្ពុជាប្រកបដោយនិរន្តរភាព”
ក្រុមហ៊ុន SAIHAN PARTNERS CO.,LTD គ្រោងនឹងបើកហាង emart24 បន្ថែមទៀតនៅទីតាំងផ្សេងទៀតជាច្រើននៅឆ្នាំនេះ ដើម្បីរក្សាល្បឿនជាមួយនឹងវិស័យលក់រាយដែលផ្លាស់ប្តូរយ៉ាងឆាប់រហ័សក្នុងពេលបច្ចុប្បន្ន ក៏ដូចជារបៀបរបបក្នុងការទិញទំនិញរបស់អតិថិជននាសម័យទំនើប។
សាខាខេមកូ ផ្តល់ជូននូវជម្រើសផលិតផលគុណភាពជាង 3,000 មុខ រួមទាំងភេសជ្ជៈដែលមានជាតិកាបូន ភេសជ្ជៈព្រិល ទឹកកក ក៏ដូចជាភេសជ្ជៈកាហ្វេថ្មីៗ ក្រោមម៉ាក Reserves Coffee ជាជម្រើសដ៏ងាយស្រួល សម្រាប់អតិថិជន។
ផលិតផលថ្មីនឹងត្រូវបាននាំចូល នឹងបង្កើតឡើងនៅពេលអនាគត ដើម្បីបំពេញតម្រូវការររបស់ប្រជាជនកម្ពុជា ទាំងអស់ជាមួយនឹងការពេញចិត្តខ្ពស់បំផុតសម្រាប់អតិថិជន។ សម្រួលផ្សាយ ទៀង បុណ្ណរី