Land Rover Cambodia – RMA នឹងធ្វើការត្រឡប់មកវិញម្តងទៀតនៅផ្សារទំនើបជីបម៉ុង ២៧១ មេហ្គា ម៉ល
រាជធានីភ្នំពេញ៖ សម្រាប់អតិថិជនដែល មានគម្រោងចង់ធ្វើការបើកបរសាកល្បងកំពូលរថយន្ត On-Off Road Defender 130 ឬ Range Rover នាចុងសប្តាហ៍ Land Rover Cambodia-RMA បានប្រកាសថា នៅថ្ងៃទី ១ ដល់ ៣ ខែវិច្ឆិកា នេះនឹងមានវត្តមានដាក់តាំងបង្ហាញរថយន្តដ៏ប្រណិតជាច្រើនស៊េរីរបស់ខ្លួននឹងមកបង្អួតរាងនៅឯផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ដែលជាផ្សារទំនើបបង្កើតឡើងដោយខ្មែរ ជាមួយការផ្តល់ជូនដ៏អស្ចារ្យមិនធ្លាប់មានពីមុនជូនដល់អតិថិជនទាំងអស់។
សម្រាប់អតិថិជនទាំងអស់ដែលធ្វើការជាវរថយន្តពី ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) គឺអាចជឿទុកចិត្ត ១០០% ព្រោះក្រុមហ៊ុន អ អិម អេ (ខេមបូឌា) គឺជាក្រុមហ៊ុនតែមួយគត់ដែលមានសិទ្ធិផ្តាច់មុខនាំចូលរថយន្ត Land Rover ពីរោងចក្រផ្ទាល់។ ដូចនេះរាល់រថយន្តដែលអតិថិជនធ្វើការជាវពីក្រុមហ៊ុន អ អិម អេ (ខេមបូឌា) គឺលោកអ្នកនឹងទទួលបានការផ្ដល់ជូនពិសេសរួមមាន៖
– ទទួលបានការធានាលើគ្រឿងបន្លាស់ រយៈពេល 3 ឆ្នាំ ឬស្មើនឹង 100,000KM
- ទទួលបានសេវាថែទាំ និងប្ដូរប្រេងម៉ាស៊ីនរយៈពេល 5 ឆ្នាំ ឬ 65,000 KM
– អាចបន្ថែមការធានា ២ឆ្នាំ Extended Warranty 2 years
– សេវារថយន្តជួសជុលចល័តសម្រាប់លោកអ្នក 24 ម៉ោង រៀងរាល់ថ្ងៃ
– ផ្តល់ជូនរថយន្តប្រើប្រាស់បណ្តោះអាសន្ន កំឡុងពេលជួសជុល
– អ្នកបច្ចេកទេសមានវិញ្ញាបនបត្របញ្ជាក់ច្បាស់លាស់
– ឧបករណ៍ប្រើប្រាស់ទទួលការអនុម័តតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ
ហើយក្រុមអ្នកជំនាញជួសជុលរបស់ Land Rover Cambodia-RMA គឺសុទ្ធតែមានការហ្វឹកហាត់ពីក្រៅប្រទេសយ៉ាងមានវិជ្ជាជីវៈ ដែលអាចធានាបានថារថយន្តដែលធ្វើការយកចេញពី Workshop ទាំងអស់គឺមានសុវត្ថិភាពនិងទំនុកចិត្ត១០០%
ព័ត៌មានបន្ថែមអំពីរថយន្ត និងប្រម៉ូសិនសូមទំនាក់ទំនង Tel: 070 999 111 / 085 999 111