សេចក្តីប្រកាសព័ត៌មាននិងសូមជម្រាបជូនអាជ្ញាធរមូលដ្ឋានដែលពាក់ព័ន្ធនិងសាធារណជន
ខណ្ឌច្បារអំពៅ៖ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤នេះ អង្គភាពព័ត៌មានTNM បានទទួលលិខិតពឹងពាក់មួយច្បាប់ពីលោក រិទ្ធ ភ័ណនរិន្រ្ទ សុំអោយជួយផ្សព្វផ្សាយជាសាធារណៈស្របតាមច្បាប់ភូមិបាលនូវឯកសារមួយចំនួនបានបាត់ដោយមិនដឹងមូលហេតុ។
បើយោងតាម លោក រិទ្ធ ភ័ណនរិន្រ្ទប្រាប់TNM កាលពីថ្ងៃទី ០៨ ខែសីហា ២០២៤ លិខិតផ្ទេរសិទ្ធិកាន់កាប់អចលទ្រព្យដែលពុំទាន់បានចុះបញ្ជី លេខ១៣១៧ ទ.ឈ.បជ/២០ ដែលជាម្ចាស់ដីលំនៅដ្ឋាន A46 ក្នុងផ្ទៃដី២០០ម៉ែត្រក្រឡា ស្មើនឹង១០ម គុណ ២០ម ស្ថិតនៅភូមិអន្លង់គគី ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត ដែលមាននិយាមកា អុិច ៤១៥៩៧២ វ៉ាយ ១១៧៦០១៤ (X_415972 Y_1176014) មានព្រំប្រទល់ដូចខាងក្រោម៖
ខាងជើងទល់នឹង ចំណីប្រឡាយ ខាងត្បូងទល់នឹង ផ្លូវ៨ម៉ែត្រ ខាងកើតទល់នឹង ផ្លូវ៨ម៉ែត្រ និង ខាងលិចទល់នឹង ដីឡូលេខ A46 បានបាត់នៅពេលដែលខ្ញុំរើផ្ទះ ហើយមិនដឹងថាបាត់ទៅណា។
សូមបញ្ជាក់ផងដែរថា ព័ត៌មានខាងលើនេះចាត់ទុកជាបានការស្របតាមច្បាប់ភូមិបាលក្រមវិជ្ជាជីវៈនិងក្រមរបបសារព័ត៌មានTNM ដែលមានសេចក្តីប្រកាសត្រឹមត្រូវពីក្រសួងព័ត៌មាននិងស្ថាប័ន្តពាក់ព័ន្ធ យោងតាមប្រកាសលេខ៣៥១ ព.ម ប្រ.ក ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ របស់ក្រសួងព័ត៌មាន និងលិខិតលេខ ២០៣/២៤ ឆ.ត.ឆ្រ ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ របស់រដ្ឋបាលរាជធានីភ្នំពេញ។
អាស្រ័យដូចជម្រាបជូនខាងលើនេះ ចាត់ទុកជាបានការចាប់ពីថ្ងៃចេញព័ត៌មាននេះ និងសូមមន្រ្តីដែលមានសមត្ថកិច្ចក៏ដូចជាមហាជនបានជ្រាបនូវសេចក្តីជូនដំណឹងជាព័ត៌មាននេះ ដើម្បីជាឪកាសអោយម្ចាស់អចលនទ្រព្យមានលទ្ធភាពពេញលេញបានធ្វើប្លង់ថ្មី៕ សម្រួលផ្សាយដោយ ទៀង បុណ្ណរី