ឯកឧត្តមសួនសុម៉ាលីន និងលោកជំទាវ រួមជាមួយឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធី សំណេះសំណាល និងប្រគល់សម្ភារៈ
អំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ជូនដល់កីឡាករទូក “ង” កងកម្លាំង និងអ្នកអនាម័យ ដែលចូលរួមក្នុងព្រឹត្តិការណ៍ ប្រណាំងទូក “ង” ខេត្តព្រៃវែង ឆ្នាំ២០២៤ នាថ្ងៃទី១៦-១៧ ខែតុលា ឆ្នាំ២០២៤ ។
អំណោយទាំងនោះរួមមាន÷
*សម្រាប់ទូកខ្នាតវែងចំនួន ១៨ទូក ក្នុងមួយទូកទទួលបាន
-ថវិកាចំនួន ៥០០.០០០រៀល
-អង្ករ ២០០គីឡូក្រាម
-ទឹកសុទ្ធ ២០យួរ
-ភេសជ្ជៈ ១០កេស
-មី ០៦កេសតូច
-ត្រីខ ១០យួរ
-ទឹកត្រី ០២យួរ
-ទឹកស៊ីអ៊ីវ ០២យួរ និង
-អាវ និងមួក ម្នាក់១កំប្លេរ
*សម្រាប់ទូកខ្នាតអន្តរជាតិចំនួន ៤៧ទូក ក្នុងមួយទូកទទួលបាន
-ថវិកាចំនួន ២៥០.០០០រៀល
-អង្ករ ១០០គីឡូក្រាម
-ទឹកសុទ្ធ ១០យួរ
-ភេសជ្ជៈ ០៦កេស
-មី ០៣កេសតូច
-ត្រីខ ០៥យួរ
-ទឹកត្រី ០១យួរ
-ទឹកស៊ីអ៊ីវ ០១យួរ និង
-អាវ និងមួក ម្នាក់១កំប្លេរ ។
ក្នុងពិធីនេះដែរក៏មានការអញ្ជើញចូលរួមពី÷ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត កងកម្លាំងទាំងបី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត នាយកទីចាត់ការ ប្រធានអង្គភាព ប្រធានផ្នែក និងមន្ត្រីពាក់ព័ន្ធមួយចំនួនផងដែរ។ សម្រួលដោយ ទៀង បុណ្ណរី