បែកធ្លាយលោកប្រធាន លី ច័ន្ទតុលា ប្រធានគណៈមេធាវីកម្ពុជាក្នុងតំណែងសោះ បែរជាហ៊ានចេញមុខគាំទ្ររយ៉ាងពេញទំហឹងទៅលើបេក្ខជនមួយរូបក្នុងចំណោមបេក្ខជន៥រូបដែលបានឈរឈ្មោះជាប្រធានគណៈមេធាវីកម្ពុជាអាណត្តីទី១៥
បែកធ្លាយវត្តមានលោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីក្នុងតំណែង ទៅគាំទ្របេក្ខភាពប្រធានគណៈមេធាវីកម្ពុជាមួយរូប ជារឿងត្រឹមត្រូវឬទេ ?
មានការបែកធ្លាយរូបភាពជាច្រើនសន្លឹកលើបណ្តាញសង្គមដែលមហាជនជាច្រើនបានផ្ញើរតៗគ្នានិងលើកជាសំនួរ សួរថាតើសកម្មភាពលោកប្រធាន លី ច័ន្ទតុលា ខណៈលោកនៅជាប្រធានគណៈមេធាវីកម្ពុជាក្នុងតំណែងសោះ បែរជាហ៊ានចេញមុខគាំទ្ររយ៉ាងពេញទំហឹងទៅលើបេក្ខជនមួយរូបក្នុងចំណោមបេក្ខជន៥រូបដែលបានឈរឈ្មោះជាប្រធានគណៈមេធាវីកម្ពុជាអាណត្តីទី១៥នេះ មានបេក្ខជនដូចជា ៖ លោកមេធាវី សាំង វណ្ណៈ, លោកស្រីមេធាវី សេង វួចហ៊ុន, លោកមេធាវី ព្រហ្ម វិចិត្រអក្ខរា, លោកមេធាវី សេក សោភ័ណ និងលោកមេធាវី រុន រ័ត្នវាសនា ។
បន្ទាប់ពីឃើញសកម្មភាពលោកប្រធានលី ចន្ទតុលា ចេញមុខគាំទ្របេក្ខជនប្រធាន១រូបនេះលើវេទិកា ជល់កែវក្នុងពិធីឃោសនារកសម្លេងឆ្នោតអោយបេក្ខភាពប្រធានមួយនោះ។
ប្រភពពីសហភាតាជាច្រើននាក់បានប្រាប់សារព័ត៌មានយើងថាលោកប្រធានលី ចន្ទតុលា ហាក់មានភាពលំអៀងទៅលើបេក្ខជនម្នាក់នោះគត់ ខណៈរូបគាត់ស្ថិតនៅក្នុងតួនាទីជាប្រធានគណៈមេធាវីកម្ពុជាក្នុងតំណែងផង ជាប្រធានរៀបចំការបោះឆ្នោតសម្រាប់ជ្រើសរើសប្រធាននិងក្រុមប្រឹក្សាគណៈមេធាវីកម្ពុជាដែលនឹងធ្វើការបោះឆ្នោះនាថ្ងៃទី១៦ខែតុលាខាងមុខនេះ។ គួរបញ្ចាក់ថាសកម្មភាពរបស់លោកប្រធាននៅលើវេទិកាឃោសនារកសម្លេងឆ្នោតអោយបេក្ខភាពប្រធានកន្លងមកបានធ្វើអោយបណ្តាសហភាតាជាច្រើនរូបលួចខ្សឹបខ្សៀវគ្នាថាលោកប្រធានហាក់បារម្ភខ្លាចបេក្ខជនផ្សេងៗទៀតមានលទ្ធភាពឈ្នះមនុស្សជំនិតរបស់ខ្លួនឬ ? ឬមួយលោកប្រធានយល់ឃើញថាបេក្ខជន៤រូបផ្សេងទៀត ហាក់ដូចគ្មានសមត្ថភាពនិងពុំមានលក្ខណៈគ្រប់គ្រាន់ធ្វើជាប្រធានគណៈមេធាវីអាណត្តិទី១៥នេះ ?
គួររំលឹកថានាពេលថ្មីៗកន្លងទៅ នៅលើបណ្តាញសង្គមនិងបណ្តាញតេឡេក្រាម ក៍មានការបង្ហោះនូវរូបភាពជាច្រើន ពាក់ពន្ធ័បុគ្គលមួយរូបជាមេធាវីផង បានកាត់យករូបថ្នាក់ដឹកនាំកំពូល(សម្តេចតេជោហ៊ុន សែន ) មកប្រើប្រាស់ដើម្បីឃោសនារកសម្លេងឆ្នោតអោយបេក្ខជនប្រធានមួយរូបនោះផងដែរ បើទោះបីឃើញសកម្មភាពបុគ្គលនោះធ្វើផ្ទុយនិងច្បាប់ក៏ដោយ ក៍លោកប្រធានលី ចន្ទតុលា នៅមិនទាន់មានវិធានការច្បាប់ទៅលើបុគ្គលនោះ គឺបានត្រឹមតែការបកស្រាយមកសារព័ត៌មានយើងថា “ រឿងនេះសាមុីខ្លួនបានលុបសារនិងសុំទោសជាសាធារណៈរួចហើយ ..ចប់ “ ។ តើឯណាទៅពាក្យស្ថាបន័ច្បាប់ដែលប្រជាពលរដ្ឋបានអោយតម្លៃថាជាអ្នកបញ្ញវន្តចេះដឹងលើវិស័យច្បាប់តែមិនអាចអនុវត្តន៍ច្បាប់បាន…? នេះគ្រាន់ករណីតូចមួយដែលបានកើតមានឡើងលើស្ថាបន័ច្បាប់នេះប៉ុណ្ណោះ លោកប្រធានលី ចន្ទតុលា ការដោះស្រាយមិនតម្លាភាពនៅឡើយ..? ចុះករណីធំៗផ្សេងៗទៀត តើពលរដ្ឋមានជំនឿរលើលោកយ៉ាងដូចម្តេច ? មហាជននិងសហភាតា នឹងរង់ចាំមើលពីសកម្មភាពនិងលទ្ធផលនៃការបោះឆ្នោតជ្រើសរើសប្រធានគណៈមេធាវីកម្ពុជាអាណត្តិទី១៥និងក្រុមប្រឹក្សាគណៈមេធាវីកម្ពុជាអាណត្តិទី១១នាថ្ងៃទី១៦ខែតុលាឆ្នាំ២០២៤ខាងមុខនេះមានលក្ខណៈប្រកបដោយយុត្តិធ៌មនិងតម្លាភាពឬទេ ? ក្រោមការរៀបចំផ្ទាល់ពីគណៈមេធាវីកម្ពុជាដែលលោកលី ចន្ទ័តុលា ជាប្រធានដឹកនាំ។
ជុំវិញករណីខាងលើនេះ ធីអិនអឹមយើងបានទទួលការបកស្រាយពីលោកប្រធាន លី ចន្ទតុលា ថា លោក គឺជាមេធាវីម្នាក់ និងជាប្រធានមេធាវីផង មានសិទ្ធិគាំទ្រ ទៅលើបេក្ខភាពប្រធានណាដែលលោកចូលចិត្ត ហើយសកម្មភាពនេះ មិនបានចែងក្នុងច្បាប់និងមិនប៉ះពាល់ក្រមសីលធម៌របស់មេធាវីដែរ ហើយក៏មិនមែនជាការបែកធ្លាយដែរ សូម្បីប្រធានមេធាវីមុនៗធ្វើដូចនេះដែរ។ នេះជាសារសម្លេងតាមរយៈតេឡេក្រាមមកអង្ភភាពយើងខ្ញុំ។
ធីអិនអឹម យើងខ្ញុំនឹងរងចាំការបំភ្លឺបន្ថែមជុំវិញការផ្សាយព័ត៌មានពីធីអិនអឺមយើងខ្ញុំ បើមាន សូមទំនាក់ទំនងការិយាល័យកណ្តាលធីអិនអឹម ០១២៦៩៦៦៧៩៕