ការយករូបថ្នាក់ដឹកនាំកំពូលទៅប្រើ លើការឃោសនា បេក្ខភាពប្រធានគណៈមេធាវីកម្ពុជាអាណត្តិទី១៥ ជារឿងខុសច្បាប់…?

ថ្មីៗនេះមានបណ្តាញសង្គមនិងបណ្តាញតេឡេក្រាមជាច្រើនបានបង្ហោះតៗគ្នា ដោយភ្ជាប់រូបភាពសម្តេចតេជោហ៊ុនសែនដែលជាប្រមុខថ្នាក់ដឹកនាំជាតិ ទៅប្រើប្រាស់លើការឃោសនាដើម្បីរកសម្លេងឆ្នោតអោយបេក្ខភាពប្រធានគណៈមេធាវីអាណត្តិទី១៥ ដែលមានបេត្ខជនឈរឈ្នោះចំនួន៥រូប មានបេក្ខភាពដូចជា មេធាវី សាំង វណ្ណៈ , មេធាវី សេង វួចហ៊ុន, មេធាវី ព្រហ្ម វិចិត្រអក្ខរា, មេធាវី សេក សោភ័ណ, និងមេធាវី រុន រ័ត្នវាសនា ដែលនិងធ្វើការបោះឆ្នោតនៅថ្ងៃទី១៦ ខែតុលា ខាងមុខនេះ។ គួរកត់សម្គាល់ថា ស្ថាប័នគណៈមេធាវីកម្ពុជា ជាស្ថាប័នច្បាប់និងឯករាជ្យ សម្បូរទៅដោយបញ្ញាវន្តៗ ទៅលើវិស័យច្បាប់ដែលមានសមាជិក ជិត៣ពាន់នាក់ក្នុងគណៈមេធាវីកម្ពុជាទាំងមូល។

អង្គភាពធីអិនអឹន ស្នើសុំអោយស្ថាប័នពាក់ព័ន្ធដូចជា៖ក្រសួងយុត្តិធម៌ ប្រធានគណៈមេធាវីកម្ពុជា និងអ្នកជំនាញការច្បាប់ បកស្រាយនិងពន្យល់យ៉ាងណាចំពោះបុគ្គលដែលបានកាត់យករូបថ្នាក់ដឹកកំពូលជាតិទៅប្រើប្រាស់ ក្នុងគោលបំណង និងបម្រើផលប្រយោជន៍ដោយអំពើទុច្ចរិត ដើម្បីរក
សម្លេងឆ្នោត ទៅលើបេក្ខភាពប្រធានគណៈមេធាវីកម្ពុជាអាណត្តិទី១៥ ដូចមានការបង្ហោះលើបណ្តាញសង្គម និងបណ្តាញតេឡេក្រាមជាច្រើនក្នុងរយៈពេលនៃការឃោសនាកន្លងមកនេះ។

គួររម្លឹកថា គណៈមេធាវីកម្ពុជា តែងតែរៀបចំការបោះឆ្នោតជ្រើសរើសប្រធាននិងក្រុមប្រឹក្សាគណៈមេធាវីកម្ពុជាមួយអាណត្តិមានរយៈពេល២ឆ្នាំ ហើយរាល់ការបោះឆ្នោតជ្រើសរើសម្តងៗបេត្្ខភាពត្រូវបានគណៈមេធាវីកម្ពុជាទុករយៈ១ខែ សម្រាប់ធ្វើការឃោសនាបោះឆ្នោត។

សូមបញ្ចាក់ថាសម្រាប់ការជ្រើសរើសប្រធានគណៈមេធាវីកម្ពុជាអាណត្តិទី១៥និង បេក្ខភាពក្រុមប្រឹក្សាគណៈមេធាវីកម្ពុជាអាណត្តិទី១១ ការឃោសនារកសម្លេងឆ្នោត បានចាប់ផ្តើមពីថ្ងៃទី១៤ ខែកញ្ញា ដល់ថ្ងៃទី១៤ ខែតុលា នឹងត្រូវបិទបញ្ចប់ថ្ងៃទី១៥ ជាថ្ងៃសរ និងថ្ងៃទី១៦ ជាថ្ងៃបោះឆ្នោត។

អង្គភាពធីអិនអឹម បានសង្កេតឃើញថា រយៈពេលជិត១ខែនៃការឃោសនារកសម្លេងឆ្នោត យើងឃើញបេក្ខភាពប្រធានគណៈមេធាវីកម្ពុជាមួយចំនួន មានការផ្សព្វផ្សាយការឃោសនារបស់ខ្លួនតាមវិធីសាស្រ្ត និងយុត្តិសាស្រ្តរៀងៗខ្លួនទៅតាមច្បាប់និងក្រមសីលធម៌ ប៉ុន្តែក៏មានបេត្្ខភាពមួយរូបដូចមានភស្តុតាងបញ្ចាក់ជូនក្នុងរូបភាពនេះ បានប្រើប្រាស់រូបសម្តេចតេជោ ហ៊ុន សែន ដែលជាថ្នាក់ដឹកនាំកំពូលជាតិ យកទៅរកសម្លេងឆ្នោត អោយបេក្ខភាពរូបនោះទៅវិញ ដែលខុសពីគោលការណ៍នៃច្បាប់គណៈមេធាវីកម្ពុជា ។ បញ្ហាមិនប្រក្រតីទាំងអស់នេះ មហាជនក៏ដូចជាសហភាតាមួយចំនួនសូមមិនបញ្ចេញឈ្មោះ បានប្រាប់ធីអិនអឹមថា បុគ្គលដែលបានកាត់រូបភាពប្រមុខថ្នាក់ដឹកនាំ(សម្តេចតេជោ ហ៊ុនសែន) ទៅប្រើប្រាស់ដើម្បីរកសម្លេងឆ្នោតអោយទៅបេក្ខភាពមួយនោះដោយមិនខ្លាចច្បាប់ តើករណីខាងលើនេះ ជាការរៀបចំសេនារីយោពីបុគ្គលអ្នកមានអំណាចណាម្នាក់នៅពីក្រោយបុគ្គលនោះ ឬក៏បុគ្គលនោះហ៊ានធ្វើបែបនេះដោយសំអាងថាលទ្ធផលអាចដឹងមុនទេដឹង? សហភាតាទទូចស្នើរសុំអោយប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចធិបតី ហ៊ុន ម៉ាណែត , ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឯកឧត្តម លី ចន្ទតុលា ប្រធានគណៈមេធាវីកម្ពុជា មេត្តាស្រាវជ្រាវចំពោះករណីខាងលើនេះ និងមានវិធានការច្បាប់ចំពោះបុគ្គលដែលប្រព្រឹទ្ធ, ពាក់ព័ន្ធ, និងអ្នកដែលនៅពីក្រោយខ្នង ដើម្បីផ្តល់ភាពយុត្តិធម៌ដល់បេក្ខភាព ប្រធានគណៈមេធាវីកម្ពុជា ដដៃទៀត និងជាគម្រូ ដ៏ល្អសម្រាប់ការរៀបចំបោះឆ្នោត ជ្រើសរើសប្រធាន និងក្រុមប្រឹក្សាគណៈមេធាវីកម្ពុជា អាណត្តិក្រោយៗទៀត ។

ជុំវិញករណីខាងលើនេះដែរ ធីអិនអឹម បានព្យាយាមទំនាក់ទំនង ឯកឧត្តម លី ចន្ទតុលា ជាច្រើនដងដែរ តែមិនមានការឆ្លើយតប អង្គភាពយើងខ្ញុំរងចាំទទួលការបកស្រាយរាល់ម៉ោងធ្វើការរដ្ឋបាល តាមរយៈលេខ ០១២៦៩៦៦៧៩ នៃការិយាល័យនិពន្ធ៕   សម្រួលដោយ  ទៀង  បុណ្ណរី

IMG_9310

អត្ថបទដែលជាប់ទាក់ទង