លោកជំទាវ ម៉ែន សំអន នាំអំណោយសម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតចែកប្រជាពលរដ្ឋ ៦០០ គ្រួសារនៅតំបន់ក្រហមក្នុងសង្កាត់បឹងស្រឡាង

TNM(ភ្នំពេញ) ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយរាជធានីភ្នំពេញ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន៦០០ គ្រួសារ ដែលរស់នៅក្នុងតំបន់ក្រហមក្នុងភូមិ១៤-១៦-១៧ សង្កាត់បឹងស្រឡាង ខណ្ឌទួល គោក រាជធានីភ្នំពេញ ដែលមានឆ្លងរីករាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩។

អំណោយដែលយកមកប្រគល់ជូននាពេលនេះរួមមាន ៖ អង្ករ២៥គីឡូ មីមួយកេស ទឹកស៊ីអ៊ីវមួយយួរ ទឹកត្រីមួយយួរ ក្នុងមួយគ្រួសារ៕

អត្ថបទដែលជាប់ទាក់ទង