ជនជាតិខ្មែរកកំពុងការរស់នៅប្រទេសវៀតណាម ត្រូវអាជ្ញាធរវៀតណាមបន្តបន្តកិច្ចខិតខំប្រឹងប្រែងគាំទ្រនិងជ្រោមជ្រែងប្រកបដោយសុខដុមរមនា
វៀតណាម៖ អាជ្ញាធរនៃប្រទេសវៀតណាម ក្នុងខេត្តត្រាវិញ បានបន្តគាំទ្រដល់ការសាងសង់លំនៅឋានជូនគ្រួសារក្រីក្រ និងជិតក្រីក្រ ជនជាតិខ្មែរ ដែលរស់នៅទីនោះ តាមរយៈកម្មវិធីផែនការគោលនយោបាយជាតិសម្រាប់ការបន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាព ដោយកន្លងមកនេះ បានបញ្ចេញកញ្ចប់ថវិកាប្រមានជាង២៤០ពាន់លានដុងឬប្រមាណជិត១០លានដុល្លារអាមេរិករួចក្នុងការសាងសង់ផ្ទះជូនគ្រួសារក្រីក្រនិងជិតក្រីក្រ ។
សកម្មភាពនេះត្រូវបានធ្វើឡើងតាមគោលនយោបាយរបស់បក្ស និងរដ្ឋវៀតណាមលើការងារសន្តិសុខសង្គម “រួមដៃគ្នាដើម្បីជនក្រីក្រ – មិនទុកនរណាម្នាក់ចោល”; ដើម្បីកសាង “គោលជំហរសន្តិសុខប្រជាជន” ដ៏រឹងមាំ ។ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ក្រសួងនគរបាលវៀតណាមបានកៀងគរធនធានដើម្បីគាំទ្រការសាងសង់ផ្ទះជាង ១៥.០០០ ខ្នង និងសាលាជាច្រើននៅខេត្ត សឹនឡា, ដៀនបៀន, កាវបាង់, ឡាយចូវ, ត្វៀនក្វាង, ថាញហ្វា, ឡាងសឹន, ហ្វាប៊ិញ, ងេអាន, សកត្រាង, បាក់កាន, ដាក់ឡាក់… ពីការគាំទ្រពីអ្នកឧបត្ថម្ភ អ្នកមានគុណ ក្រសួងនគរបាលបានចាត់ឱ្យអង្គភាពដែលមានមុខងារយ៉ាងសំខាន់ទៅ រចនាផ្ទះគំរូ មធ្យោបាយ និងវិធីអនុវត្ត ដើម្បីឲ្យខេត្តត្រាវិញ រួមដៃជាមួយប្រជាជនសាងសង់ផ្ទះ រួមចំណែករក្សាស្ថិរភាពជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសគ្រួសារជិតក្រីក្រ គ្រួសារក្រីក្រ និងគ្រួសារជួបការលំបាក។
ថ្នាក់ដឹកនាំនគរបាលខេត្តត្រាវិញ បានរាយការណ៍ពីសកម្មភាព និងស្នើគណៈកម្មាធិការបក្សខេត្តដើម្បីបន្ត កសាងផ្ទះចំនួន ១.២៩០ ខ្នងជូនគ្រួសារក្រីក្រ និងគ្រួសារដែលមានលំនៅឋានលំបាកខ្លាំងនៅខេត្តត្រាវិញ ។ ក្នុងការអនុវត្តជាក់ស្តែង ដោយមានការចូលរួមវិភាគទានបន្ថែមពីម្ចាស់ជំនួយ ទីភ្នាក់ងារ សហជីព និងអាជ្ញាធរមូលដ្ឋាន ថវិកាបានលើសពី១០ខ្នង ដែលនាំឱ្យចំនួនផ្ទះសាងសង់បានសរុប ១៣០០ខ្នង។
ក្នុងដំណើរការសាងសង់ គណៈកម្មាធិការបក្ស អាជ្ញាធរមូលដ្ឋាន សមាជិកសហជីព យុវជន និងកងកម្លាំងប្រដាប់អាវុធបានចូលរួមយ៉ាងសកម្មជាមួយប្រជាពលរដ្ឋក្នុងការរុះរើផ្ទះចាស់ ប្រគល់ការដ្ឋាន និងដឹកជញ្ជូនសម្ភារសំណង់នៅតំបន់ដែលមានស្ថានភាពចរាចរណ៍ពិបាក។ ដាក់ពង្រាយការសាងសង់ផ្ទះជាបន្ទាន់សម្រាប់គ្រួសារដែលបានប្រគល់បរិវេណនិងកាត់បន្ថយផលប៉ះពាល់ដល់ជីវិតគ្រួសារ។
សកម្មភាពនេះ បានបង្កើតឱ្យមានការមូលមតិគ្នា និងទំនាក់ទំនងជិតស្និទ្ធរវាងអាជ្ញាធរមូលដ្ឋាន និងប្រជាជន ដោយហេតុនេះ ធ្វើឱ្យមានការយល់ឃើញពីគំនិត សេចក្តីប្រាថ្នា និងតម្រូវការស្របច្បាប់របស់ប្រជាពលរដ្ឋដើម្បីស្វែងរកចម្លើយ។ នេះក៏ជាស្ពានដែលជួយរដ្ឋាភិបាលភ្ជាប់ទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយប្រជាពលរដ្ឋ រួមចំណែករក្សាសន្តិសុខនយោបាយ និងសណ្តាប់ធ្នាប់សង្គម។
គ្រួសារលោក សោររួល ជាគ្រួសារខ្មែរជិតក្រីក្រមួយ មានកូនពេញវ័យ៣នាក់ បានទទួលផ្ទះមួយខ្នងដំបូងគេពីអាជ្ញាធរវៀតណាម ដោយសារតែប្រភពចំណូលសំខាន់របស់គាត់បានមកពីការងារជាកម្មករសំណង់។ លោកទទួលបានផ្ទះកាលពីជាង១០ឆ្នាំមុន ព្រោះចាស់របស់លោកទ្រុឌទ្រោម ជាប្រភេទផ្ទះប្រក់ដំបូលប្រក់ស័ង្កសី និងជញ្ជាំងស្លឹក ។
ដោយឡែកស្ត្រីម្នាក់ឈ្មោះម៉ាយ ដែលទទួលបានផ្ទះពីការជួយជ្រោមជ្រែងរបស់អាជ្ញាធរវៀតណាម បានបង្ហាញសេចក្ដីសប្បាយរីករាយ ដោយមិននឹកស្មាន ។ លោកស្រីបានផ្លាស់ទៅផ្ទះថ្មីជុំគ្រួសារនិងប្តី ដោយប្តីរបស់លោកស្រីអាចប្រកបរបររកចំណូលបានជាធម្មតា ចំណែកអ្នកស្រីនៅផ្ទះមើលផ្ទះ ។ព្រះតេជគុណ ថាច់ សុខសាន្ត ប្រធានសមាគមបង្រួបបង្រួមព្រះសង្ឃស្នេហាជាតិខេត្តត្រាវិញ និងព្រះតេជគុណ ថាច់ ធឿង ប្រធានសមាគមបង្រួបបង្រួមព្រះសង្ឃស្នេហាជាតិស្រុកកាងឡងបានសម្តែងនូវក្តីសប្បាយរីករាយ និងរំជួលចិត្តនៅពេលដែលក្រសួងនគរបាលនិងខេត្តត្រាវិញមានគោលនយោបាយសាងសង់ផ្ទះជូនគ្រួសារជិតទីទាល់ក្រ ក្រីក្រ និងជួបការលំបាក។
ព្រះតេជគុណ ថាច់ សុខសាន្ត បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំក្រសួងនគរបាល គណៈកម្មាធិការបក្សខេត្ត និងនគរបាលខេត្តត្រាវិញ ដែលបានយកចិត្តទុកដាក់។ បងប្អូនជនរួមជាតិខ្មែរនឹងបន្តលើកតម្កើងស្មារតីសាមគ្គីភាពជាតិ រស់នៅប្រកបដោយសុខដុមរមនា រួមវិភាគទានរួមកម្លាំងនគរបាលបំពេញការងារបានល្អ ធានាសន្តិសុខ សណ្តាប់ធ្នាប់ និងកសាងមាតុភូមិត្រាវិញឱ្យសម្បូរសប្បាយ។
របញ្ជាក់ថាខេត្តត្រាវិញ ជាខេត្តមួយដែលមានប្រជាជនជាង ១លាននាក់ មានគ្រួសារក្រីក្រប្រមាណ ៣,៤០០ គ្រួសារ និងគ្រួសារជិតក្រីក្រ ៦,៧០០គ្រួសារ ដែលជាភាគច្រើនរស់នៅតាមតំបន់ព្រំដែន តំបន់ឆ្នេរ និងតំបន់ដែលមានជនជាតិខ្មែររស់នៅច្រើន ។ ក្នុងឆ្នាំ២០២៣ ខេត្តបានគាំទ្រការសាងសង់លំនៅដ្ឋានឱ្យគ្រួសារក្រីក្រ គ្រួសារជិតក្រីក្រ និងគ្រសារដែលទើបរួចផុតពីភាពក្រីក្របានខ្ចីទុនដើម្បីកែលម្អលំនៅដ្ឋាន ៤៧៥គ្រួសារ ។ នៅឆ្នាំ ២០២៤ ខេត្តមានគោលបំណងកាត់បន្ថយអត្រាគ្រួសារក្រីក្រឱ្យនៅត្រឹម ០,៣% ដែ លក្នុងនោះអត្រាគ្រួសារក្រីក្រជនជាតិខ្មែរនឹងថយចុះជាង ០.៥% និងខិតខំកាត់បន្ថយអត្រាគ្រួសារជិតក្រីក្រ ០.៥% តាមស្តង់ដារភាពក្រីក្ររបស់ជាតិ ៕