សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា នឹងបញ្ជូនគ្រូបង្វឹក និងអត្តពលិក ១០នាក់ ទៅហ្វឹកហាត់នៅប្រទេសចិន ដើម្បីត្រៀម SEA GAMES 2021
សហព័ន្ធកីឡា វាយកូនឃ្លីលើតុកម្ពុជា បានត្រៀមបញ្ជូន គ្រូបង្វឹក កីឡាករ-កីឡាការិនីចំនួន១០នាក់ ទៅធ្វើការហ្វឹកហាត់ នៅប្រទេសចិន ដើម្បីពង្រឹងសមត្ថភាព ឆ្ពោះទៅចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAMES 2021 លើកទី៣១ នៅប្រទេសវៀតណាម នាខែវិច្ឆិកាខាងមុខនេះ។
លោក ស៊ុន សុទ្ធារិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡា វាយកូនឃ្លីលើតុកម្ពុជា មានប្រសាសន៍ថា ក្រោយចូលរួមប្រជុំ តាមរយអនឡាញ ដឹកនាំកិច្ចប្រជុំ ដោយឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ( NOCC) ពាក់ព័ន្ធ ការត្រៀមលក្ខណៈ ធ្វើការហ្វឹកហាត់ នៅប្រទេសចិន ដោយមាន ១២ប្រភេទកីឡា ត្រូវចេញដំណើរ នៅដើមខែសីហាខាងមុខនេះ ហើយជាពិសេស សហព័ន្ធកីឡាវាយកូនឃ្លីលើតុ បានបញ្ជូន គ្រូបង្វឹក និងកីឡាករ-កីឡាការិនី ចំនួន១០នាក់។
លោក អគ្គលេខាធិការ បានបន្តថា សម្រាប់សមាសភាព គ្រូបង្វឹក និងកីឡាករ-កីឡាការិនី ចំនួន១០នាក់ ខាងលើនេះ មិនមានទេ ដោយយើងរងចាំការ ជ្រើសរើសពី គណៈកម្មបច្ចេកទេស គណៈប្រតិបត្តិ ជាមុនសិន ។ កាលពីលើកមុនខាងភាគីចិន បានអនុញ្ញាតឲ្យ ១០នាក់ ក្នុងគ្រូបង្វឹក២នាក់ កីឡាករ៥នាក់ និងកីឡាការិនី៣នាក់៕



