ក្រុមមេធាវីបច្ចកោណដឹកនាំដោយលោកជំទាវមេធាវី សេង វួចហ៊ុន បេក្ខជនឈរឈ្មោះប្រធានគណៈមេធាវីអាណត្តិទី១៥ បានរៀបចំពិធីបុណ្យកតញ្ញូនិងចម្រើនព្រៈជន្មមាតាបិតានិងសាស្ត្រាចារ្យបង្រៀននៅសាលាច្បាប់

លោកជំទាវ សេង វួចហ៊ុន ប្រធានក្រុមការងារគ្រប់គ្រងនិស្សិតអាហារូបករណ៍ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ខេត្តកំពង់ឆ្នាំង បានរៀបចំឱ្យនិស្សិត អ.ម.ត ខេត្តកំពង់ឆ្នាំងចូលរួមពិធីបុណ្យ “កតញ្ញូ ​និងចម្រើនព្រះជន​មាតាបិតា និងសាស្ត្រាចារ្យ” រៀបចំដោយសមាគមន៍បញ្ញវន្តកម្ពុជាដើម្បីអភិវឌ្ឍន៍ ដែលមានលោកជំទាវ សេង វួចហ៊ុន ​​ជាប្រធាន និងជាអតីតនិស្សិតច្បាប់មួយរូប (ជំនាន់៤) នៃ​សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដោយមានការចូលរួមពីសំណាក់អតីតសិស្ស-និស្សិត, មេធាវី, ឯកឧត្ដម លោកជំទាវ លោក-លោកស្រី ជាភ្ញៀវកិត្តិយស ព្រមទាំងសិស្សិ-និស្សិត អ.ម.ត ជាច្រើននាក់។
ពិធីនេះរៀបចំឡើង​​​ក្នុងគោលបំណងរំលឹកគុណដល់មាតាបិតា ជាពិសេសដល់សាស្ត្រាចារ្យ ដែលកន្លងមកបានលះបង់កម្លាំងកាយ កម្លាំងចិត្ត និងពេលវេលា ក្នុងការបង្រៀន ចែករំលែកចំណេះដឹង និងណែនាំដល់សិស្ស-និស្សិត រហូតក្លាយជាធនធានមនុស្សដ៏សំខាន់ក្នុងវិស័យច្បាប់ ក៌ដូចជាវិស័យផ្សេងទៀត និងការចូលរួមអភិវឌ្ឍន៍សង្គម​​ជាតិ។ កន្លងមក សម្ដេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត តែងតែយកចិត្តទុកដាក់ និងបណ្ដុះផ្នត់គំនិតដល់ សិស្សនិស្សិត អ.ម.ត និងយុវជនជំនាន់ក្រោយ ឱ្យចេះកតញ្ញូ និងមានគុណធម៌ ចំពោះមាតាបិតា និងសាស្ត្រចារ្យ ព្រមទាំងចេះស្រឡាញ់ជាតិមាតុភូមិផងដែរ។   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង