ថ្ងៃសៅរ៍ ១២កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ រាជធានីភ្នំពេញ, ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ (Fairfield by Marriott Phnom Penh Hotel)
លោកជំទាវ សេង វួចហ៊ុន ប្រធានក្រុមមេធាវី អាស៊ី កម្ពុជា, បេក្ខភាពឈរឈ្មោះជាប្រធានគណៈមេធាវីអាណត្តិទី១៥ ដែលមានលេខរៀងទី២ និងជាបេក្ខភាពស្រ្តីដំបូង ដែលបានឈរឈ្មោះជាបេក្ខភាពប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយបងប្អូនសហភាតាដែលជាបេក្ខភាពឈរឈ្មោះសមាជិកក្រុមប្រឹក្សាគណៈមេធាវីអាណត្តិទី១១ មានលេខរៀងសម្រាប់ការបោះឆ្នោតចាប់ពីលេខ ៣២ ដល់ ៥៩ ដែលត្រូវបានសម្រេចទទួលស្គាល់ដោយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដើម្បីពិភាក្សាអំពីទិសដៅការងារ ចក្ខុវិស័យ គោលនយោបាយ ការទទួលខុសត្រូវ ក្នុងនាមជាអ្នកដឹកនាំដែលមានភារកិច្ចត្រូវបំពេញការងារបន្ទាប់ពីទទួលបានការគាំទ្រ និងការផ្ដល់ទំនុកចិត្តពីបងប្អូនសហភាតាតាមរយៈការបោះឆ្នោតដើម្បីដឹកនាំគណៈមេធាវី នាពេលនាគតដ៏ឆាប់ខាងមុខនេះ។
“យើងធ្វើដំណើរលើផ្លូវតែមួយ ឆ្ពោះទៅគោលដៅរួមតែមួយ !”
“ONE WAY ONE GOAL !”
យើងខ្ញុំ សូមការគាំទ្រពីបងប្អូនសហភាតាទាំងអស់គ្នា និងសូមគោរពអញ្ជើញបងប្អូនសហភាតាទាំងអស់ អញ្ជើញទៅបោះឆ្នោតដោយផ្ទាល់ ដើម្បីជ្រើសរើសប្រធានគណៈមេធាវីអាណត្តិទី១៥ និងសមាជិកក្រុមប្រឹក្សាគណៈមេធាវីអាណត្តិទី១១ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ។
សូមបងប្អូនសហភាតា ទទួលនូវការគោរពរាប់អានដោយស្មោះស្ម័គ្រអំពីយើងខ្ញុំទាំងអស់គ្នា ៕ សម្រួលដោយ ទៀង បុណ្ណរី