ក្រុមវិនិយោគគិនមកពីប្រទេសឥណ្ឌា ឌូបៃនិងសិង្ហបុរី មានចំណាប់អារម្មណ៍យ៉ាងខ្លាំងលើទីផ្សារកម្ពុជា ជាពិសេស វិស័យសុខាភិបាល ទេសចរណ៍ បដិសន្ថាកិច្ចជាមួយនិងម្ហូបអាហារ
(ភ្នំពេញ)៖ ជំនួបពីរស្ថាប័នពិភាក្សាការងារវិនិយោគនៅប្រទេសកម្ពុជានៅថ្ងៃទី ០៨ ខែសីហា ឆ្នាំ២០២៤ ដោយមានការទទួលយ៉ាងកក់ក្តៅពីឯកឧត្តម ងួន ម៉េងតិច អគ្គនាយកសភាពាណិកម្មកម្ពុជា បានសម្តែងនូវក្តីរំភើបបើក្រុមវិនិយោគិនជាមួយការចាប់ទាំងនេះក្នុងការពិភាក្សានេះ។
ឯកឧត្តម ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូក្រុមហ៊ុនយូណៃធីត ហូលឌីង អ៊ីន ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជាក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ។ ឯកឧត្តម ងួន ម៉េងតិច បានជម្រាបជូននូវអំពីកាលានុវត្តភាពធុរៈកិច្ច វិស័យសក្តានុពលនៅកម្ពុជា ការអភិវឌ្ឍសេដ្ឋកិច្ច ទេសចរណ៍និង គោលនយោបាយគាំទ្រវិនិយោគរបស់រាជរដ្ឋាភិបាលកម្ពុជា។
រីឯលោក មូហាមេត ជីនណា(Mohamed Jinna)ស្នើសុំការគាំទ្រ និងកិច្ចសហប្រតិបត្តិការពីសភាពាណិជ្ជកម្មកម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍ទាក់ទាញវិនិយោគិនពីតំបន់មជ្ឈិមបូព៌ា និងតំបន់ផ្សេងទៀតនៅទូទាំងពិភពលោក ជាពិសេសបណ្តាប្រទេសមូស្លីមចំនួន ៥៧ ប្រទេស រួមមាន អារ៉ាប៊ីសាអូឌីត និងអេមីរ៉ាត់អារ៉ាប់រួមជាដើម។ ព្រឹត្តិការណ៍ជំរុញធុរៈកិច្ចនេះ គ្រោងនឹងរៀបចំឡើងនៅរាជធានីភ្នំពេញនៅចុងឆ្នាំ២០២៥ ខាងមុខ។
កិច្ចពិភាក្សានេះដែរឯកឧត្តម ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានគាំទ្រគំនិតផ្តួចផ្តើម និងការរៀបចំព្រឹត្តិការណ៍ជំរុញធុរកិច្ចដែលបានលើកឡើងដោយគណៈប្រតិភូធុរកិច្ចនាពេលនេះ ហើយសភាពាណិជ្ជកម្មកម្ពុជា នឹងសិក្សានិងពិភាក្សាលម្អិតអំពីការរៀបចំព្រឹត្តិការណ៍រួមគ្នានេះ។
បន្ទាប់មកនៅថ្ងៃដដែលនេះដែរ ក្រុមវិនិយោគគិនមកពីប្រទេសឥណ្ឌា ឌូបៃនិងសិង្ហបុរី ដោយមានការអនុញ្ញតិចូលជួបសម្តែងការគួរសមពីឯកឧត្តម គុជ បញ្ញាសា រដ្ឋលេខាធិការ ដែលជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅឯទីស្តីការក្រសួង។
នៅក្នុងពិធីសំណេះសំណាលនេះដែរគណៈប្រតិភូធុរៈកិច្ច មកពីប្រទេសឥណ្ឌា ឌូបៃនិងសិង្ហបុរី ពួកគាត់ទើបនិងមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០២៤ ពិតមានចំណាប់អារម្មណ៍យ៉ាងខ្លាំងលើទីផ្សារកម្ពុជា ជាពិសេស វិស័យសុខាភិបាល ទេសចរណ៍ បដិសន្ថាកិច្ចជាមួយនិងម្ហូបអាហារ ហាឡាល ជាងនេះទៅទៀតគណៈប្រតិភូធុរៈកិច្ច មកពីប្រទេសឥណ្ឌា ឌូបៃនិងសិង្ហបុរី និងមាននាវាទេសចរណ៍ខ្នាតធំៗ ដែលនឹងផ្តើមដោយការងារស្របច្បាប់នៅប្រទេសកម្ពុជា ចាប់ផ្តើមសាងសង់ស្ថានីយឬផែនាវា ទេសចរណ៍ ធំ ជាមួយការចេញដំណើរពីប្រទេសកម្ពុជា ឆ្ពោះទៅប្រទេសថៃឡង់ ពីកម្ពុជាទៅវៀតណាម និងពីកម្ពុជាទៅប្រទេសចិន ដែលអាចធ្វើអោយប្រទេសកម្ពុជាទទួលបាននូវភ្ញៀវទេសចរណ៍យ៉ាងនាពេលអនាគតឆាប់ៗនេះ។
ការជំរុញទេសចរណ៍តាមនាវាខ្នាតធំ ពីកម្ពុជា ទៅចិន វៀតណាម និងថៃ ដែលជាវិស័យសក្តានុពលមួយ កំពុងទទួលបានចំណាប់អារម្មណ៍ខ្លាំង។ ក្រៅពីនេះ លោក មូហាមេត កំពុងសម្របសម្រួលជាមួយក្រុមហ៊ុនផ្តល់ដើម្បីជំនួយបរិក្ខាពេទ្យមកកម្ពុជា រួមមានបរិក្ខាព្យាបាលជំងឺមហារីក និង សន្លាក់ឆ្អឹងជាដើម ដែលមានតម្លៃជាង១លានដុល្លាផងដែរនាពេលឆាប់ៗនេះ។
ជាមួយគ្នានោះ ឯកឧត្តម គុជ បញ្ញាសា រដ្ឋលេខាធិការ ដែលជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍គណៈប្រតិភូក៏បានបន្តទៅជួប ឯកឧត្តម គុជ បញ្ញាសា រដ្ឋលេខាធិការ ដែលជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សូមកោតសរសើរណាស់ដែលទទួលការចាប់អារម្មណ៍ប្រទេសកម្ពុជា ហើយក៏សូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះពេលវេលា៕ សម្រួលដោយ ទៀង បុណ្ណរី