អបអរសាទរខួបឆ្នាំទី 8 របស់ក្រុមហ៊ុន TODAY internet ដោយបានបង្កើតឡើងដោយស្នាដៃកូនខ្មែរ

ក្រុមហ៊ុន​ “TODAY Communication Co.,Ltd” ឬត្រូវបានហៅថា “TODAY internet” ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មអុិនធឺណិតសម្រាប់ទាំងគេហដ្ឋាន និងអាជីវកម្មគ្រប់ប្រភេទនៅ ក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនបានកំណត់ចក្ខុវិស័យច្បាស់លាស់ក្នុងការក្លាយជាក្រុមហ៊ុនផ្តល់ សេវាអុិនធឺណិតកម្រិតខ្ពស់ដែលបម្រើអតិថិជនចេញពីបេះដូង។

ថ្ងៃនេះគឺជាខួបគម្រប់ ៨ឆ្នាំរបស់ក្រុមហ៊ុនដែលបានចាប់ដំណើរការតាំងពីឆ្នាំ ២០១៦មកម្ល៉េះ ដោយបានបង្កើតឡើងដោយស្នាដៃកូនខ្មែរ ដែលមានជំនាញច្បាស់លាស់ ស្រលាញ់បច្ចេកវិទ្យា ការច្នៃប្រឌិត និងបានឆ្លងកាត់ឧបសគ្គធំៗ និងការប្រកួតប្រជែងជាច្រើន រហូតមកដល់បច្ចុប្បន្ននេះ។

វាជាដំណើរដ៏គួរឱ្យរំភើបមួយដែលពោរពេញដោយភាពជោគជ័យ និងឧបសគ្គផ្សេងៗដែល ក្រុមហ៊ុនបានជួបប្រទះដូចជាជំងឺរាតត្បាតកូវីដ១៩ និងបញ្ហាប្រឈមសេដ្ឋកិច្ចពិភពលោក ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយតាមរយៈការលះបង់ ការខិតខំប្រឹងប្រែង និងការដឹកនាំដ៏ល្អ ក្រុមហ៊ុនបានតស៊ូ និងបានបន្តអនុវត្តយុទ្ធសាស្រ្តអភិវឌ្ឍន៍របស់ខ្លួនព្រមទាំងស្វែងរកវិធីឆ្ពោះ ទៅរកភាពជោគជ័យក្នុងនាមជាក្រុមហ៊ុនដែលផ្គត់ផ្គង់ទៅលើបណ្ដាញសេវាអុីនធឺណិត​រីកលូតលាស់លឿនបំផុតនៅក្នុងប្រទេសកម្ពុជាដែលដឹកនាំដោយជនជាតិខ្មែរ។​     សម្រួលដោយ  ទៀង  បុណ្ណរី

 

អត្ថបទដែលជាប់ទាក់ទង