FUSO Cambodia នៃក្រុមហ៊ុន RMA (Cambodia ) PLC. បានបង្កើតនូវប្រូម៉ូសិនពិសេសដែលអាចឲ្យអិតិថិជនបង់ប្រចាំខែត្រឹមតែ 343$ តែប៉ុណ្ណោះនិងទទួលបានរថយន្ត FUSO CANTER FE71 មួយគ្រឿងយកទៅប្រើប្រាស់ភ្លាមៗ
រាជធានីភ្នំពេញ ថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២៤
ក្រុមហ៊ុន RMA Cambodia ជាតំណាងចែកចាយផ្តាច់មុខនូវរថយន្តដឹកទំនិញ FUSO ប្រចាំប្រទេសកម្ពុជាដែលជារថយន្តដឹកទំនិញម៉ាកល្បីមួយផលិត និងដំឡើងនៅប្រទេសជប៉ុន 100%។ការផ្តល់ជូនពិសេសនេះសម្រាប់ឱ្យអតិថិជនទាំងអស់ទទួលបាននូវការចំណាយតែម្តង តែចំណេញពេញមួយជីវិតជាមួយនឹងការបង់រំលស់មួយខែត្រឹមតែ 343$ តែប៉ុណ្ណោះ នឹងទទួលបានរថយន្តថ្មីស្រឡាងមួយគ្រឿងយកទៅប្រើប្រាស់ក្នុងការប្រកបអាជីវកម្មដោយមានផាសុខភាព ជាមួយផលិតផលដែលនាំចូលពីប្រទេសជប៉ុនពិតៗ ដំឡើងនៅជប៉ុន ដឹកមកពីជប៉ុនផ្ទាល់ៗតែម្តង។ កាន់តែពិសេសទៅទៀតនោះ ក្រុមហ៊ុនបានភ្ជាប់មកជាមួយការធានា 2ឆ្នាំ ផ្លាកលេខក្បាល2 ការត្រួតពិនិត្យដោយឥតគិតថ្លៃជាមួយក្រុមហ៊ុនផ្ទាល់តែម្តង។
FUSO CANTER FE71 ជាប្រភេទរថយន្តដឹកទំនិញចាប់ពីទម្ងន់ ១.៥តោន រហូតដល់ ២.៥តោន ដែលអាចដំឡើងជាមួយទូរស្ងួត ទូរត្រជាក់ រថយន្ដស្ទូច ។ល។ កាប៊ីនខាងក្នុងមានភាពទូលាយ ប្រកបដោយផាសុខភាព ជាមួយសាក់ស៊ីដែលធ្វើឡើងអំពីដែកថែបដែលរឹងមាំ ម៉ាស៊ីនរថយន្តជាប្រភេទម៉ាស៊ីន Mitsubishi 4D33-6A ជួយកាត់បន្ថយនូវការបញ្ចេញឧស្ម័នពុលទៅកាន់បរិយាកាសបានកាន់តែទាប ដែលមានកម្លាំងខ្លាំងជាងមុន។
រថយន្តនេះភ្ជាប់មកជាមួយ នឹងកង់ឌុបរង្វង់16 ដែលមានភាពធន់ក្នុងការដឹកទំនិញ ចំពោះសាក់ស៊ីមានភាពធំក្រាស់ ផលិតឡើងពីដែកថែប ស្វិតរឹងមាំ មានភាពរលាស់ ដែលបង្កើតនូវផលិតភាព និងប្រសិទ្ធភាពការងារ។
ប្រអប់លេខបានរចនាជាពិសេស ដែលផលិតឡើងពីដែកអាលុយមីញ៉ូម ធ្វើអោយប្រត្តិបត្តិការមានភាពស្ងាត់មិនរំខានដល់ការបើកបរ និងមិនច្រែះចាប់ប្រើប្រាស់បានយូរអង្វែង និងកាត់បន្ថយកម្តៅផងដែរ។
សក្តិសមបំផុតសម្រាប់អាជីវកម្ម ផ្សារទំនើប រោងចក្រ លក់គ្រឿងសំណង់ មិនថាខ្នាតតូច និងមធ្យម សុទ្ធសឹងតែអាចជាវយកទៅប្រើប្រាស់ដើម្បីសម្រួលបន្ទុកការងារដឹកទំនិញបានដោយមានផាសុខភាពថែមមួយកម្រិតទៀត។ គួរបញ្ជាក់ផងដែរថាក្រុមហ៊ុន RMA Cambodia គឺជាអ្នកនាំចូលផ្តាច់មុខនូវរថយន្តដឹកទំនិញ FUSO ដែលមានទម្ងន់ចាប់ពី 1.5-25 តោន វាមានតួនាទីដើរតួជាឆ្អឹងខ្នងនៃការបំលាស់ទីទំនិញរបស់ប្រជាជននៅក្នុងប្រទេសកម្ពុជា ដែលក្នុងនោះរួមមាន រថយន្តបែន រថយន្តលាយបេតុង រថយន្តដឹកទំនិញ និងរថយន្តក្រុងដឹកអ្នកដំណើរជាដើមផងដែរ។
ក្រុមហ៊ុនក៏មានជាការផ្ដល់ជាសេវាកម្ម ជួល និងបង់រំលស់ផងដែរដើម្បីសម្រួលដល់អតិថិជនរបស់ខ្លួន ហើយអតិថិជនក៏អាចទទួលបាននូវការប្រឹក្សាសេវាកម្មហិរញ្ញវត្ថុផ្សេងៗក្នុងការបង់រំលោះរថយន្តដឹកទំនិញយកទៅប្រើប្រាស់។
ប្រសិនបើបងប្អូនមានតម្រូវការទៅលើប្រភេទរថយន្ត FUSO មួយប្រភេទណាជាពិសេសរថយន្ត FUSO CANTER FE71 ដែលកំពុងមានប្រូម៉ូសិនពិសេសនេះ អាចទាក់ទងសួរព័ត៌មានលម្អិតទៅកាន់ហ្វេសបុកផេក FUSO Cambodia by RMA ឬក៏តាមរយៈលេខទូរស័ព្ទ 078 777 005 និងអាស័យដ្ឋានផ្លូវជាតិលេខ 6 កែងផ្លូវវិមានឈ្នះៗ ទល់មុខផ្សារទំនើប Makro។សូមប្រញាប់រួសរាន់ឡើង កុំរង់ចាំរហូតដ៏ផុតប្រម៉ូសិនពិសេសនេះណា!