ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ប្រោសព្រះរាជទាន គ្រឿងឥស្សរិយយស ថ្នាក់ មហាសេរីវឌ្ឍន៍ ដល់ឯកឧត្តម ជុំ សិលា

ភ្នំពេញ៖ ឯកឧត្តម ជុំ សិលា ជាទីប្រឹក្សារបស់សម្តេចព្រះសង្ឃរាជ ប៊ូ គ្រី កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី សមានភូមិជាតិសាសនា ប្រេតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ ខេមរាជនា សមូហាកាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី(តាមសេចក្ដីក្រាបបង្គំទូលថ្វាយរបស់ សម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា) ។ ប្រោសព្រះរាជទានគ្រឿងឥស្សរិយយសតាមលំដាប់ថ្នាក់ដល់ មន្ត្រីរាជការ និងសប្បុរសជនចំនួន ១៩៩ រូប។ ហើយ នៅក្នុងនោះ ឯកឧត្តម ជុំ សិលា ទីប្រឹក្សាសម្តេចព្រះសង្ឃរាជ ប៊ូ គ្រី ។ ឯកឧត្តម ជុំ សិលា ត្រូវបានប្រោសប្រទាននូវ គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេរីវឌ្ឍន៍។ ក្រុមការងារទូរទស្សន៍អនឡាយ TNM សូមប្រសិទ្ធិពរជ័យ ដល់ឯកឧត្តម ជុំ សិលា មានសុខភាពល្អ កម្លាំងមាំមួន ប្រកបរបទទួលទានមានបាន សម្រេចជោគជ័យការងារគ្រប់ភារកិច្ច និងជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ប្រការ គឺអាយុ វណ្ណៈ សុខៈ ពៈលៈ កុំប្បីឃ្លៀងឃ្លាតឡើយ៕  សម្រួលដោយ ទៀង  បុណ្ណរី
អត្ថបទដែលជាប់ទាក់ទង