ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ បានបន្តអញ្ជេីញជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូពេទ្យ និងក្រុមការងារយុវជនស្ម័គ្រចិត្ត
TNM(ខេត្តពោធិ៍សាត់) ៖ នាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ បានបន្តអញ្ជេីញជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូពេទ្យ និងក្រុមការងារយុវជនស្ម័គ្រចិត្តខេត្ត ដែលកំពុងបំពេញការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ និងមន្រ្តីរាជការ រួមទាំងប្រជាពលរដ្ឋក្នុងខេត្ត ដែលបានមកទទួលការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ដូសទី២ នៅសាលាខេត្តពោធិ៍សាត់ ។
ក្នុងការជួបសំណេះសំណាលនោះ ឯកឧត្តមបានធ្វេីការថ្លែងអណរគុណដល់ប្រជាពលរដ្ឋ និងមន្រ្តីរាជការក្នុងខេត្ត ដែលបានមកចូលរួមធ្វេីការចាក់វ៉ាក់សាំង និងធ្វេីការពាក់ម៉ាសគ្រប់គ្នា តាមការណែនាំរបស់ក្រសួងសុខាភិបាល ។
ឯកឧត្តមក៏បានបន្តការណែនាំដល់ប្រជាពលរដ្ឋ និងមន្រ្តីរាជការដែលបានមកទទួលការចាក់វ៉ាក់សាំងដូសទី២ថា ទោះបីជាយេីងបានចាក់វ៉ាក់សាំងរួចទាំង២លេីករួចក៏ដោយ ក៏យេីងមិនត្រូវធ្វេីការធ្វេសប្រហែស ពីការអនុវត្តនូវវិធានការ ៣ការពារ និង៣កុំនោះដែរ ៕



