សម្ដេចតេជោ ហ៊ុន សែន ណែនាំឲ្យក្រសួងពាណិជ្ជកម្ម រៀបចំជាបន្ទាន់ឲ្យមានការផ្គត់ផ្គង់ ដឹកជញ្ជូន និងចែកចាយស្បៀង លក់ឲ្យប្រជាពលរដ្ឋនៅក្នុងតំបន់បិទខ្ទប់ (តំបន់ក្រហម)
TNM(ខេត្ដកំពង់ស្ពឺ) ៖ លោក ញ៉េន មុន្នីរតនៈ អភិបាលរងនៃគណ:អភិបាលស្រុកគងពិសីតំណាងឲ្យលោកអភិបាលស្រុក រួមជាមួយក្រុមការងារ ស ស យ ក ស្រុកគងពិសី លោកមេឃុំ ក្រុមប្រឹក្សាឃុំ បានអញ្ចេីញចុះសួរសុខទុក្ខ និងនាំយកអំណោយ មកចែកជូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក នៅភូមិសាលាគ្រួស ឃុំព្រះនិពាន្វ ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ។
អំណោយដែលទទួលបានក្នុងមួយគ្រួសាររួមមាន ៖ អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ ប្រេងឆា។
ឆ្លៀតនៅក្នុងឱកាសនោះដែរលោក ញ៉េន មុន្នីរតនៈ អភិបាលរងស្រុកគងពិសី បានមានមតិសំណោះសំណាលលើកទឹកចិត្ត ហើយបានពាំនាំពាក្យផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តមអភិបាលខេត្ត លោកអភិបាលស្រុកគងពិសី ដល់បងប្អូនដែលកំពុងធ្វើចត្តាឡីស័ក សូមឲ្យថែរក្សាសុខភាពឲ្យបានល្អ និងចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល ហើយកុំភ្លេច ៣ការពារ ៣កុំ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ដើម្បីចូលរួមទប់ស្តាក់ការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍៕