លោក អុឹង សុីវឈន់ បានបរិច្ចាគ ទឹកស្រ្ពីងប្រូវីដា ចំនួន ១០០០កេស ជូនដល់មន្ទីរពេទ្យកុមារគន្ធបុប្ផា ទោះក្នុងកាលៈទេសៈណាក៏ដោយជាមួយស្នាមញញឹមជានិច្ចដើម្បីកិច្ចការសង្គម។
112
ប្រូវីដាមានទឹកចិត្តល្អ ប្រូវីដាជួយសង្គមពិត ! កាលពីព្រឹកនាថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០២៤ ដែលជាលើកទី២ហើយ លោក អុឹង សុីវឈន់ អគ្គនាយក ក្រុមហ៊ុនដូនពេញ ត្រេឌីង ឯ.ក ជាមួយនិងក្រុមការងារ បានបរិច្ចាគ ទឹកស្រ្ពីងប្រូវីដា ចំនួន ១០០០កេស ជូនដល់មន្ទីរពេទ្យកុមារគន្ធបុប្ផា ដើម្បីទុកជាតម្រូវការចាំបាច់របស់មន្ទីរពេទ្យដែលមានលោក ដែនីស ឡូរែន (Dr. Denis Laurent) ជាអ្នកទទួលនិងចាត់ចែងក្នុងមន្ទីរពេទ្យផ្ទាល់។ ក្នុងកិច្ចសំណេះសំណាលនេះដែរលោកអគ្គនាយក អុឹង សុីវឈន់ តែងតែគិតគូរពីសុខភាពទូទៅជាពិសេសទៅដល់កុមារដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ហើយក្នុងនាមលោកអគ្គនាយក អុឹង សុីវឈន់ ជាកូនខ្មែរមួយរូបផងនោះ ត្រូវតែប្រើពាក្យថាខ្មែរជួយខ្មែរ និងកូនខ្មែរធ្វើបាន ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ សូមបញ្ចាក់ផងដែរថា កាលពីថ្ងៃទី ០៣ ខែមេសា ឆ្នាំ២០២៤ ក្រុមហ៊ុនដូនពេញ ត្រេឌីង ឯ.ក បានបរិច្ចាគនូវទឹកស្រ្ពីងប្រូវីដា ម្តងរួចទៅហើយ ជូនដល់មន្ទីរពេទ្យកុមារគន្ធបុប្ផា ចំនួន ១២៥០ កេស ដែលមានលោកសាស្រ្តាចារ្យ គី សន់ទី ជាអ្នកទទួលផ្ទាល់ដៃ។ នៅក្នុងពិធីប្រគល់ទទួលនាថ្ងៃទី ១២ ខែមិថុនា នេះដែរ លោក ដែនីស ឡូរែន (Dr. Denis Laurent) បានថ្លែងនូវអំណរអរគុណចំពោះ លោក អុឹង សុីវឈន់ អគ្គនាយក ក្រុមហ៊ុនដូនពេញ ត្រេឌីង ឯ.ក និងក្រុមការងារទាំងអស់ដែលបានចំណាយពេលវេលា និងទឹកស្រ្ពីងប្រូវីដា ដែលកំពុងតែមានភាពរីកចំរើនល្បីល្បាញក្នុងព្រះរាជណាចក្រកម្ពុជា ទទួលបានការគាំទ្រពីអតិថិជនតាំងពីដើមរហូតដល់សព្វថ្ងៃនេះ។ ជាចុងក្រោយនៃកម្មវិធីប្រគល់ទទួលនេះ លោកអគ្គនាយក អុឹង សុីវឈន់ បានសន្យាថានឹងនៅតែបន្តបរិច្ចាគជួយទៅមន្ទីរពេទ្យជានិច្ច ហើយលោកអគ្គនាយកបានលើកឡើងនូវចំណុចពិសេសៗចែកជូនដល់លោក ដែនីស ឡូរែន (Dr. Denis Laurent) ក៏ដូចជាសហការីទាំងអស់ សូមពិសា ទឹកស្ព្រីងប្រូវីដាដើម្បីទទួលបានសុខភាពល្អ ពីព្រោះទឹកស្រ្ពីងប្រូវីដាគឺជាទឹកធម្មជាតិដែលមាននៅក្រោមដី និងផុសចេញពីក្រោមដីនៃតំបន់ជួរភ្នំបូកគោ ហើយហូរមកលើផ្ទៃដីដោយធម្មជាតិ។ ជាទូទៅទឹកនេះត្រូវបានចាត់ទុកថាបានបន្សុទ្ធជាមុនព្រោះបានឆ្លងកាត់តម្រងធម្មជាតិដូចជា ថ្មកំបោរ ថ្មភក់ និងដីឥដ្ឋ។ វាផ្ទុកទៅដោយសារធាតុរ៉ែច្រើនប្រភេទដូចជា សូដ្យូម ប៉ូតាស្យូម កាល់ស្យូម និងនីទ្រីតជាដើម ដែលសារធាតុរ៉ែទាំងនេះមានសារៈប្រយោជន៍ជួយទ្រទ្រង់រាងកាយ និងធ្វើឲ្យយើងទទួលបាននូវសុខភាពល្អ៕ សម្រួលដោយ ទៀង បុណ្ណរី