JCB Cambodia នៃក្រុមហ៊ុន RMA (Cambodia) PLC. បានបង្កើតនូវប្រូម៉ូសិនពិសេសដែលអាចឲ្យអិតិថិជនរបស់ខ្លួនយកគ្រឿងចក្រចាស់ផ្លាស់ថ្មីចេញពីក្រុមហ៊ុនគ្រប់ម៉ូដែលដោយសេរ៊ី
រាជធានីភ្នំពេញ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤
ក្រុមហ៊ុន RMA Cambodia តំណាងចែកចាយផ្តាច់មុខគ្រឿងចក្រធុនធ្ងន់ម៉ាក JCB ប្រចាំប្រទេសកម្ពុជាដែលជាគ្រឿងចក្រម៉ាកល្បីលំដាប់ថ្នាក់ពិភពលោក ដែលជាផលិតផលរបស់ចក្រភពអង់គ្លេស បានបង្កើតនូវប្រម៉ូសិនពិសេស ដែលអាចឲ្យអិតិថិជនរបស់ខ្លួនយកគ្រឿងចក្រចាស់ផ្លាស់ថ្មីចេញពីក្រុមហ៊ុន។ ប្រូម៉ូសិនពិសេសនេះផ្ដល់ជូនមានសុពលភាពចាប់ពីថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០២៤ រហូតតទៅ។
កម្មវិធីនេះជួយសម្រួលដល់អិតិថិជនរបស់ ក្រុមហ៊ុន អ អិម អេ ឲ្យមានភាពងាយស្រួលក្នុងការលក់គ្រឿងចក្រចាស់ៗ និងទិញថ្មីវិញបាននៅកន្លែងតែមួយ ដែលនេះជួយកាត់បន្ថយការចំណាយផ្សេងៗទាក់ទងទៅនឹងការផ្សព្វផ្សាយ ស្វែងរកអ្នកទិញ សេវាកម្មរដ្ឋបាល កម្រៃជើងសារពីឈ្មួញកណ្ដាល និងចំណាយពេលតិច។
ជាមួយគ្រឿងចក្រថ្មីរបស់ JCB អតិថិជននឹងទទួលបាននូវគ្រឿងចក្រដែលធន់ រឹងមាំ សន្សំសំចៃ និងបច្ចេកវិទ្យាទំនើបនៃប្រព័ន្ធ LiveLink ដែលអាចឲ្យអតិថិជនពិនិត្យអំពីស្ថានភាពគ្រឿងចក្រ និងតំហែទាំម៉ាស៊ីនតាមប្រព័ន្ធអ៊ិនធឺណិតបានទាំងកុំព្យូទ័រ ឬទូរស័ព្ទដៃបានយ៉ាងទំនើប និងងាយស្រួល។
ប្រូម៉ូសិននេះផងដែរនឹងជួយដល់អតិថិជនឲ្យមានឱកាសក្នុងប្តូរពីគ្រឿងចក្រចាស់ៗរបស់ពួកគេដែលដំណើរការរអាក់រអួល ស៊ីប្រេង កម្លាំងខ្សោយ ចំណាយពេលច្រើនក្នុងការធ្វើការ មកប្រើប្រាស់នូវគ្រឿងចក្រថ្មីៗគ្រប់ម៉ូដែលរបស់ JCB តាមតម្រូវការរបស់អតិថិជនដែលចង់បាន ហើយចំណាយប្រាក់តិចក្នុងការទទួលបានគ្រឿងចក្រថ្មីយកទៅប្រើប្រាស់។ នេះជាឱកាសដ៏ល្អកម្ររកបានពី JCB Cambodia ដែលផ្ដល់ឱកាសឲ្យអតិថិជនរបស់ខ្លួនអាចលក់ចាស់ទិញថ្មីបានយ៉ាងងាយស្រួល។
ក្រៅពីសេវាកម្ម លក់ទិញក្រុមហ៊ុនក៏មានការផ្ដល់ជាសេវាកម្ម ជួល និងបង់រំលោះ ផងដែរដើម្បីសម្រួលដល់អតិថិជនរបស់ខ្លួន ហើយអតិថិជនក៏អាចទទួលបាននូវការប្រឹក្សាសេវាកម្មហិរញ្ញវត្ថុផ្សេងៗក្នុងការបង់រំលោះគ្រឿងចក្រយកទៅប្រើប្រាស់។
គួរបញ្ជាក់ផងដែរថា JCB ជាគ្រឿងចក្រម៉ាកល្បីលំដាប់ថ្នាក់ពិភពលោកដែលជាផលិតផលរបស់ចក្រភពអង់គ្លេសដែលត្រូវបាននាំចូលផ្ដាច់មុខដោយក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ដែលរួមមានផលិតផលជាច្រើនដូចជា អេស្កាវ៉ាទ័រ គ្រឿងចក្របក្សី រ៉ូឡូ សាស័រ គ្រឿងចក្រស្ទូចលើកដាក់ទំនិញ ដែលវាបម្រើឲ្យវិស័យដែលសសរស្ដម្ភសេដ្ឋកិច្ចជាច្រើននៅក្នុងប្រទេសកម្ពុជាដូចជា សំណង់អគារទាបខ្ពស់ ផ្លូវថ្នល់ ស្ពាន សាលារៀន ប្រព័ន្ធធារាសាស្រ្ត វិស័យអចលនទ្រព្យ វិស័យកសិកម្ម ចំការដំណាំ កន្លែងជីកថ្មឬរ៉ែផ្សេងៗ។ល។