អាជ្ញាធរខេត្តមណ្ឌលគិរី អញ្ជើញចូលរួមកិច្ចប្រជុំជាមួយគណ:កម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ក្នុងក្របខណ្ឌទូទាំងប្រទេស តាមប្រព័ន្ធវីដេអូពីចម្ងាយ Zoom
TNM(មណ្ឌលគិរី) ៖ នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញដឹកនាំក្រុមការងារអនុគណ:កម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងខេត្តមណ្ឌលគិរី ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកមេបញ្ជាការកងកម្លាំងទាំង៣ប្រភេទ លោកអភិបាលក្រុងសែនមនោរម្យ ប្រធានមន្ទីរពាក់ព័ន្ធនានា ដើម្បីចូលរួមប្រជុំពិភាក្សាជាមួយ គណ:កម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ក្រោមអធិបតីភាពលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ស្ដីពី ” សេចក្ដីជូនដំណឹងស្ដីពីការចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី២ ក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់ រាជធានីភ្នំពេញ និង ក្រុងតាខ្មៅ នៃខេត្តកណ្តាល ” តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ Zoom ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំអគាររដ្ឋបាលខេត្តមណ្ឌលគិរី៕