លោកអ្នកអាចទៅទិញម្ហូប ឬ​ ទិញរបស់ប្រើប្រាស់ប្រចាំថ្ងៃបាន

លោកអ្នកអាចទៅទិញម្ហូប ឬ​ ទិញរបស់ប្រើប្រាស់ប្រចាំថ្ងៃបាន-អាចចេញទៅទិញបានក្នុងតំបន់ជិតលំនៅឋានបំផុត ទៅមិនលើសពី០២នាក់ និងមិនលើស០៣ដងក្នុងមួយសប្តាហ៍-ទៅដោយមានភ្ជាប់អត្តសញ្ញាណប័ណ្ណ ឬប័ណ្ណសម្គាល់ខ្លួន អនុវត្តវិធានសុខាភិបាល-មិនអាចទៅក្នុងចន្លោះម៉ោង០៨យប់ ដល់ ម៉ោង០៥ភ្លឺ
សម្រាប់តែក្នុងរង្វង់ភូមិសាស្ត្រក្រុង ឬខណ្ឌដែលខ្លួនស្នាក់នៅប៉ុណ្ណោះ(មិនអាចឆ្លងខណ្ណបានទេ)។ (ប្រការ២)
ក្នុងករណី មានឯកសារគ្រប់គ្រាន់ តែនៅមិនអាចធ្វេីដំណេីរបាន សូមបញ្ជាក់ ទីតាំង និងលេខ ទូរស័ព្ទ ។
សូមមេត្តាអធ្យាស្រ័យ និងយោគយល់ចំពោះការលំបាក និងការរំខាននានា ក្នុងរយៈពេលនៃការអនុវត្តវិធានការបិទខ្ទប់នេះ ដើម្បីយើងរួមគ្នាជួយដល់អាយុជីវិត និងសុខភាពរបស់ប្រជាជនយើង!៕
អត្ថបទដែលជាប់ទាក់ទង