ទីបំផុត ប៊ូសស្រ្តងរកឃើញកីឡាករគុនខ្មែរខ្លាំងពូកែឈ្នះឡានខ្លាញ់គោទី៤ហើយ

គុនខ្មែរខ្លាំងអស្ចារ្យ ប៊ូសស្រ្តងចិត្តល្អ ជួយគុនខ្មែរ ចាន់ ប៊ុនហឿន ខ្លាំងពូកែ ប៊ូសស្រ្តងឱ្យឡាន១គ្រឿង ចារជាប្រវត្តិសាស្រ្តគុនខ្មែរជាលើកទី៤ ក្នុងមហាព្រឹត្តិការណ៍ “ប៊ូសស្រ្តងជួយគុនខ្មែរ អ្នកខ្លាំងពូកែ ប៊ូសស្រ្តងឱ្យឡាន” កាលពីយប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ នៅរង្វង់មូលវ៉ៃគោ ទីរួមខេត្តស្វាយរៀង។  “ប៊ូសស្រ្តងជួយគុនខ្មែរ អ្នកខ្លាំងពូកែ ប៊ូសស្រ្តងឱ្យឡាន” ជាមហាព្រឹត្តិការណ៍តែ១គត់ចារជាប្រវត្តិសាស្រ្តគុនខ្មែរដំបូងគេបង្អស់ប្រកួតដណ្ដើមឡាន ក្នុងទិសដៅលើកស្ទួយវិស័យគុនខ្មែរឈានដល់លំដាប់ពិភពលោក និងជំរុញលើកទឹកចិត្តកីឡាករគុនខ្មែរគ្រប់រូបឱ្យកាន់តែខិតខំហ្វឹកហាត់ក្បាច់គុនខ្មែរឱ្យខ្លាំងក្លា និងស្ទាត់ជំនាញបន្ថែមទៀត។  គួរបញ្ជាក់ផងដែរថា នេះជាលើកទី៤ ដែលប៊ូសស្រ្តងបានបើកការប្រកួតដណ្ដើមឡានដល់កីឡាករគុនខ្មែរ ចាន់ ប៊ុនហឿន, មឿន សុខហ៊ុច, ធន់ ចាន់តាក់ និង សូត្រ វាសនា។ បន្ទាប់ពីឆ្លងកាត់ការប្រកួតជម្រុះជាមួយបរទេស ឃើញថាកីឡាករគុនខ្មែរ ចាន់ ប៊ុនហឿន និង មឿន សុខហ៊ុច បានផ្ដួលដៃគូបរទេសលឿនជាងគេស្របតាមលក្ខខណ្ឌដែលក្រុមហ៊ុនកំណត់ ដែលត្រូវប្រកួតគ្នាផ្ដាច់ព្រ័ត្រដណ្ដើមឡានពីប៊ូសស្រ្តង។ ជាលទ្ធផលចប់ការប្រកួត ប៊ូសស្រ្តងបានរកឃើញអ្នកខ្លាំងគុនខ្មែរ ដែលក្លាយជាម្ចាស់ឡានខ្លាញ់គោទី៤ គឺកីឡាករគុនខ្មែរ ចាន់ ប៊ុនហឿន។ រីឯកីឡាករគុនខ្មែរ មឿន សុខហ៊ុច ក្រោយប្រកួតចាញ់ពិន្ទុ ចាន់ ប៊ុនហឿន ប៊ូសស្រ្តងចិត្តល្អឧបត្ថម្ភទឹកប្រាក់ ២លានរៀលជាការលើកទឹកចិត្ត។  ប៊ូសស្រ្តងជួយគុនខ្មែរ! ស្រលាញ់គុនខ្មែរ ញុំាប៊ូសស្រ្តង!  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង