ឆ្លង​ប្រព័ន្ធ​ភ្លើង​ឆេះ​អេ​ស្កា​ទ័​រ​មួយ​គ្រឿង​​ហ្មត់ ពេល​កំពុង​កាយ​ដីស្រែ

ខេត្តបាត់ដំបង ៖ អេ​ស្កា​វិទ័​រ​មួយ​គ្រឿង​ត្រូវ​អគ្គិភ័យ​ឆេះ​ខូច​ខ្ទេចខ្ទីរ​អស់​សល់​តែ​ដែក ដែល​បង្ក​ឡើយ​ដោយ​ការ​ឆ្លង​ប្រព័ន្ធ​ភ្លើង ពេល​កំពុង​កាយ​បក​ដីស្រែ កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​១៩ មីនា នៅ​ក្នុងភូមិ​បឹង​រាំង សង្កាត់​អូរ​ម៉ា​ល់ ក្រុង​បាត់ដំបង តែ​មិន​បង្ក​គ្រោះថ្នាក់​ដល់​អ្នកបើកបរ​ទេ​។  ​សេចក្ដីរាយការណ៍​បានឱ្យ​ដឹង​ថា អគ្គិភ័យ​នេះ​បាន​កើតឡើង​ពេល​ដែល​កំពុង​កាយ​បក​ដីស្រែ ស្រាប់តែ​សុខ​ៗ​ហុយ​ផ្សេង និង​ក្លាយជា​អណ្ដាតភ្លើង​ឆាបឆេះ​មួយ​រំពេច​តែ​ម្ដង ។ អ្នកបើកបរ​បាន​ព្យាយាម​ពន្លត់​តែ​មិន​អាច​គ្រប់គ្រង​បាន ទើប​ទាក់ទង​សុំ​ជំនួយ​ពី​សមត្ថកិច្ច​ឱ្យ​ជួយ​បញ្ជូន​រថយន្ត​ពន្លត់អគ្គីភ័យ ដើម្បី​អន្តរាគមន៍ តែ​អគ្គិភ័យ​នៅ​តែ​អាច​លេប​ត្របាក់​គ្រឿងក្នុង​អេ​ស្កា​ទ័​រ​នេះ​អស់​គ្មាន​សល់​ដដែល ជា​ពិសេស គ្រឿង​កៅស៊ូ ។  បើ​តាម​ម្ចាស់​គ្រឿងចក្រ​បាន​ប្រាប់​សមត្ថកិច្ច​ថា អគ្គិភ័យ​បាន​កើតឡើង​នៅ​ពេល​គាត់​កំពុង​កាយ​បក​ដីស្រែ​។ ពេល​នោះ ស្រាប់តែ​មាន​ធំ​ឈ្ងៀម​ផ្សេង ដែល​ទុ​ស្សេ​ប្រព័ន្ធ​ភ្លើង ហើយ​ភ្លាម​នោះ​ក៏​មាន​អណ្ដាតភ្លើង​ឆាបឆេះ​ឡើង​តែ​ម្ដង ។ គាត់​បាន​និយាយ​ទៀត​ថា គាត់​បាន​ព្យាយាម​ពន្លត់ តែ​កម្លាំង​ភ្លើង​ហាក់​មិន​ថមថយ​ទេ ទើប​គាត់​ទំនាក់ទំនង​សុំ​អន្តរាគមន៍​ពី​សមត្ថកិច្ច ដើម្បី​សុំ​ជំនួយ​រថយន្ត​ពន្លត់​អគ្គិភ័យ ។  សមត្ថកិច្ច​បាន​បញ្ចេញ​រថយន្ត​ទឹក​ពន្លត់​អគ្គិភ័យ​មួយ​គ្រឿង ដើម្បី​ជួយ​អន្តរាគមន៍ តែ​យ៉ាងណា បាន​​ត្រឹម​ជួយ​បាញ់​ពន្លត់​ប៉ុណ្ណោះ ខណៈ​គ្រឿងក្នុង​គ្រឿងចក្រ​នេះ ត្រូវ​ភ្លើង​ឆេះ​ស្ទើរ​អស់​ទៅ​ហើយ ។  បើ​ពិនិត្យ​ជាក់ស្ដែង អេ​ស្កា​ទ័​រ​នេះ នៅ​សល់​តែ​ដែក​ខាងក្រៅ រីឯ​គ្រឿងក្នុង​ដែល​មាន​ជាតិ​កៅស៊ូ បាន​រង​ការ​ខូចខាត​ប្រើ​ការ​លែង​កើត​ទៅ​ហើយ​៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង