ពិធីតាំងបង្ហាញជាផ្លូវការរបស់កំពូលរថយន្ត Range Rover SV Plug In Hybrid គ្រឿងទីមួយដែលទើបមកដល់ប្រទេសកម្ពុជាថ្មីៗនេះ
កាលពីល្ងាចថ្ងៃ ២៩ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ ក្រុមហ៊ុន RMA Cambodia តំណាងចែកចាយផ្តាច់មុខរថ-យន្ត Land Rover បានធ្វើកម្មវិធីតាំងបង្ហាញជាផ្លូវការនៃគ្រឿងទីមួយដំបូងបំផុតនៅកម្ពុជារបស់រថយន្ត Range Rover SV PHEV ដែលជារថយន្តទំនើបបំផុតប្រចាំឆ្នាំ២០២៤ ហើយត្រូវបានបំពាក់មកជាមួយ បច្ចេកវិទ្យាចុងក្រោយក្រោមការផលិតយ៉ាងម៉ត់ចត់បំផុត ដែលបានធ្វើឡើងនៅគម្រោង «Norea Cove Residence»។ រថយន្ត Range Rover មួយនេះមិនត្រឹមតែជារថយន្តប្រភេទ Special Vehicle នោះទេ តែក៏បានបំពាក់មកជាមួយបច្ចេកវិទ្យា Plug In Hybrid Electric Vehicle ដែលនេះជាជម្រើសដ៏សាកសមបំផុតចំពោះអតិថិជនដែលចាប់អារម្មណ៍រវាងរថយន្តប្រភេទ EV និង Hybrid ហើយកាន់តែពិសេសគឺ រថ-យន្តនេះអាចឲ្យអតិថិជនធ្វើការ Customize និង Modified តាមការស្រឡាញ់របស់លោកអ្នកបានរហូតដល់ជាងមួយលានរបៀបឯណោះ។ ក្នុងកម្មវិធីក៏ត្រូវបានអញ្ជើញចូលរួមជាកិតិ្តយសដោយលោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ ខេមបូឌា និងភ្ញៀវដ៏មានតម្លៃទាំងអស់ ដោយមានការរៀបចំឡើងដោយចុងភៅដ៏ជំនាញ ជាមួយនឹងមុខម្ហូបនីមួយៗសុទ្ធសឹងតែជាម្ហូបដែលបង្កើតឡើងសម្រាប់តែកម្មវិធីមួយនេះតែប៉ុណ្ណោះ។ សូមបញ្ជាក់ថាគ្រប់រថយន្តដែលជាវពីក្រុមហ៊ុន RMA Cambodia ដែលជាក្រុមហ៊ុននាំចូលផ្តាច់មុខនិង ស្របច្បាប់តែមួយគត់ពី Land Rover គឺសុទ្ធតែទទួលបានស្តង់ដារសុវត្ថិភាពយានយន្តពីក្រសួងពាណិជ្ជកម្ម ព្រមទាំងទទួលបានការធានាដោយផ្ទាល់ចេញពីរោងចក្រនៃចក្រភពអង់គ្លេស ហើយអ្នកជំនាញជួសជុលទាំងអស់ក៏ត្រូវបានទទួលការហ្វឹកហាត់យ៉ាងច្បាស់លាស់ពីរោងចក្រ Land Rover ដើម្បីធានាបានថារថយន្តរបស់អតិថិជនទាំងអស់គឺមានសុវត្ថិភាពនិង ទំនុកចិត្តនៅតាមដងផ្លូវ។
The New Range Rover SV PHEV Makes Its Exclusive Entrance in Cambodia by Land Rover Cambodia – RMA
RMA Cambodia, the exclusive authorized dealer of Land Rover, marked a significant moment on February 29, 2024, by introducing the first appearance of The New Range Rover SV PHEV in Cambodia. This unveiling took place at a luxury resident “Norea Cove” and special organized by RMA Cambodia, showcasing the epitome of luxury and innovation in the latest technology of Range Rover.
The New Range Rover SV PHEV is not merely just a vehicle but it represents a peerless refinement and luxury choice for those contemplating the transition between electric and hybrid vehicles. With over a million customization options available through our bespoke building system, discerning customers can tailor their Range Rover SV PHEV to their exact preferences, a service exclusively offered at our Land Rover Cambodia Showroom. In the presence of Mr. Ngorn Saing, CEO of RMA Cambodia, and his valued guests, the event was elevated to an exquisite affair with a fine dining experience meticulously curated by our five-star chefs, ensuring that every moment of this event was infused with unparalleled luxury and indulgence. It’s worth noting that RMA Cambodia stands as the only one authorized dealer for Land Rover in Cambodia. Our technicians undergoes rigorous training at Land Rover’s UK factory, ensuring that every of your vehicle entrusted to receives the highest standard of care and maintenance, guaranteeing utmost safety and reliability. សម្រួលដោយ ទៀង បុណ្ណរី