ប៊ូសស្ត្រង ខ្មែរមានក្តីស្រលាញ់ បុរសបីស្ត្រីបំបែកឯតទគ្គៈកម្មពិភពលោក ឈ្នះឡានស្ព័រខ្លាញ់គោពីប៊ូសស្រ្តង
បីស្រ្តី បង្ហាញក្ដីស្រលាញ់ចំពោះស្រ្តីដែលជាម្ដាយ បងស្រី ប្អូនស្រី ភរិយា ឬគូសង្សារ និងចូលរួមបំបែកឯតទគ្គៈកម្មពិភពលោកជាមួយប៊ូសស្រ្តង លើកតម្កើងស្រ្តីខ្មែរទាំងអស់គ្នា ថ្ងៃទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា នៅទីធ្លាមុខសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ ក្នុងមហាព្រឹត្តិការណ៍ “ប៊ូសស្រ្តង ព្រឹត្តិការណ៍បីស្រ្តី រដូវកាលទី២”។ “ប៊ូសស្រ្តង ព្រឹត្តិការណ៍បីស្រ្តី រដូវកាលទី២” ជាមហាព្រឹត្តិការណ៍ប្រកួតបីស្រ្តីដំបូងគេ ជ័យលាភីលេខ១ ឈ្នះឡានស្ព័រថ្មីខ្លាញ់គោ Mazda Sedan ១គ្រឿង, ជ័យលាភីលេខ២ ដល់លេខ៤ ឈ្នះម៉ូតូថ្មីសរុប ៣គ្រឿង និងជ័យលាភីលេខ៥ ដល់លេខ៣០ មានរង្វាន់សរុបទឹកប្រាក់ជាច្រើនលានរៀល ហើយការប្រកួតឆ្នាំនេះ ក៏មានការប្រកួតចុះជាកំណត់ត្រាពិភពលោកផងដែរ “ប៊ូសស្រ្តង លើកតម្កើងស្រ្តីខ្មែរ បុរសបីស្រ្តីច្រើនជាងគេ បំបែកឯតទគ្គៈកម្មពិភពលោក”។ មហាព្រឹត្តិការណ៍តែ១គត់នេះ ធ្វើឱ្យបុរសបង្ហាញក្ដីស្រលាញ់ចំពោះស្រ្តី លើកតម្កើងស្រ្តី បង្កើននូវក្ដីស្រលាញ់ក្នុងគ្រួសារកាន់តែខ្លាំង និងបង្រៀនមនុស្សឱ្យមានសេចក្ដីស្រលាញ់កាន់តែច្រើន រវាងម្ដាយនិងកូន ឪពុកនិងកូន បី្តនិងប្រពន្ធ បងនិងប្អូន។ ដូច្នេះបងប្អូនទូទាំងប្រទេស អាចចុះឈ្មោះប្រកួតឥឡូវនេះរហូតដល់ថ្ងៃទី ៨មីនា តាមរយៈ https://bit.ly/3RXgs3V ឬហ្វេសប៊ុកផេក Boostrong ឬទូរស័ព្ទលេខ ០៩៦ ៦៦ ៥៥ ០៥៣ ដើម្បីឈ្នះរង្វាន់ធំជាច្រើន និងចូលរួមបំបែកកំណត់ត្រាពិភពលោកជាមួយប៊ូសស្រ្តង លើកតម្កើងស្រ្តីខ្មែរ បុរសបីស្រ្តីច្រើនជាងគេ។
លក្ខខណ្ឌចូលរួម៖
១. អ្នកចូលរួមត្រូវមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ
២. បេក្ខជនត្រូវពាក់អាវពណ៌ លឿង ឬ ក្រហម ដែលសមរម្យ
៣. ការប្រកួតតម្រូវឱ្យបុរសបីស្ត្រី៖ ប្ដីបីប្រពន្ធ, កូនប្រុសបីម្ដាយ, មិត្តភក្តិប្រុស ឬ គូរសង្សាប្រុសបីស្រ្ដី
៤. មាឌនិងទម្ងន់របស់ដៃគូ៖ ទម្ងន់ស្រ្ដីចែកនឹងទម្ងន់បុរស កំណត់ចាប់ពី ០,៦ ឡើងទៅ
ប៊ូសស្រ្តងលើកតម្កើងស្រ្តី! ស្រលាញ់ស្រ្តី ញុំាប៊ូសស្រ្តង!
សម្រួលដោយ ទៀង បុណ្ណរី