រោងចក្រកាត់ដេរកម្ពុជាស៊ីនស៊ុនអុីនបានធ្វេីតាមគោលការរោងចក្រតម្រូវអោយកម្មករកម្មការិនីចូលរោងចក្រដេីម្បីផ្តល់ព័ត៍ក្នុងពេលវេលាបិទខ្ចប់

TNM(ភ្នំពេញ) ៖ នាព្រឹកថ្ងៃទី ១៩ ខែមេសាឆ្នាំ ២០២១ វេលាម៉ោង ៧:០០រោងចក្រកាត់ដេរកម្ពុជាស៊ីនស៊ុនអុីនគ្មានផ្លាកយីហោ បានតម្រូវឲ្យកម្មករកម្មការិនីចូលរោងចក្រក្នុងស្ថានភាពសេចក្តីប្រកាសរបស់សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាលចេញរាចរណ៍អនុវត្តច្បាប់ឱ្យប្រជាពលរដ្ឋទូទាំងប្រទេសចូលរួមគោរពច្បាប់ក្នុងការណែនាំដែលដំណាក់កាលបិទខ្ចប់ក្រុងរាជធានីបណ្ដាខណ្ឌសង្កាត់ស្រុកទូទាំងប្រទេសដើម្បីទប់ស្កាត់ក្នុងដំណាក់កាលវីរុសកូវីដ ១៩ កុំពុងវាយលុកយ៉ាងសាហាវចូលសហគមន៍។

ប្រភព: ពីកម្មករកម្មការិនីបានឲ្យដឹងថា ក្រុមហ៊ុនរោងចក្រកាត់ដេរកម្ពុជា ស៊ីន ស៊ុនអុីន គ្មានផ្លាកយីហោដែលបានឲ្យកម្មករកម្មការិនីសម្រាកអស់រយ:ពេល ៧ ថ្ងៃ ក្នុងអំឡុងបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលចាប់ពីថ្ងៃទី១១មក តម្រូវឲ្យកម្មករកម្មការិនីចូលរោងចក្រពិនិត្យឈ្មោះនៅថ្ងៃទី ១៩ ខែមេសាឆ្នាំ ២០២១ ផ្តល់ព័ត៍មានរួចក៏បានណែនាំឲ្យសម្រាកបន្តដល់ថ្ងៃទី ២៩ ខែឆ្នាំខាងលេី ដែលមានទីតាំងស្ថិតជាប់ផ្លូវបេតុងហៅ(ផ្លូវតុងហ្គា)ខាងក្រោយផ្សារការណាសុីធីសង្កាត់ចោមចៅ ២ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។

ជុំវិញករណីខាងលើ ពាក់ព័ន្ធនឹងក្រុមហ៊ុននិយោជិតដែលបានជួយទ្រទ្រង់ផ្នែកវិស័យ សេដ្ឋកិច្ចឱ្យប្រជាពលរដ្ឋមានការងារធ្វើ ក្នុងតម្រូវការរបស់ក្រុមហ៊ុនដែលបានឱ្យកម្មករជួបជុំគ្នា ជាច្រើនរយនាក់ក្នុងរោងចក្រដែលមានឈ្មោះរោងចក្រកាត់ដេរកម្ពុជា ស៊ីន ស៊ុន អុីន ស្របពេលក្នុងស្ថានភាពវីរុសកូវីដ ១៩ ដ៏កាចសាហាវកំពុងតែរាលដាលវាយលុកចូលសហគមន៍នេះល្មេីសច្បាប់ដែរទេ ? ក៏ស្របទៅនឹងអនុសាសន៍សេចក្តីប្រកាសរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ ៣ កុំ ៣ ការពារ និង ប្រកាសឲ្យមន្ត្រីប្រជាពលរដ្ឋចូលរួមគោរពទៅតាមការណែនាំដែលសេចក្តីប្រកាសចរាចរណ៍ដាក់ចេញបិទខ្ចប់ទូទាំងរាជធានីខេត្តមួយចំនួនផងដែរ។

ជុំវិញទៅនឹងបញ្ហានេះប្រព័ន្ធផ្សព្វផ្សាយសូមសំណូមពរដល់ក្រសួងការងារ មន្ទីរពាក់ព័ន្ធសូមមេត្តាចែងសេចក្តីប្រកាសដើម្បីឲ្យក្រុមហ៊ុនសហគ្រាសនិយោជិតតូចធំចូលរួមអនុវត្តច្បាប់នៅកម្ពុជាយើងក៏ដូចជារួមចំណែក ទប់ស្កាត់ការពារការាលដាលនៃជំងឺកូវីដ ១៩ ក៏ដូចជាបានគិតគូរពីសុខទុក្ខសុត្តិភាពរបស់កម្មករកម្មការិនីដែលជាប្រជាពលរដ្ឋក្នុងព្រះរាជាណាចក្រកម្ពុជាយើងផង។

អត្ថបទដែលជាប់ទាក់ទង