អង្គភាពទូរទស្សន៍អនឡាញ ធីអិនអឹម ទើបតែទទួលបានលិខិតបដិសេធន៍ជាសាធារណរបស់លោក ខេង តេជះចេស្តា កាលពីព្រឹកមិញនេះថា៖
អង្គភាពទូរទស្សន៍អនឡាញ ធីអិនអឹម ទើបតែទទួលបានលិខិតបដិសេធន៍ជាសាធារណរបស់លោក ខេង តេជះចេស្តា កាលពីព្រឹកមិញនេះថា៖
ខ្ញុំបាទឈ្មោះ ខេង តេជះចេស្តា ភេទ ប្រុស អាយុ ៣២ឆ្នាំ ទីលំនៅបច្ចុប្បន្ន រាជធានីភ្នំពេញ សូមបដិសេធន៍ ចំពោះការបង្ហោះតាមបណ្តាញសង្គមហ្វេសបុកឈ្មោះ So Phea ដែលបានយករូបខ្ញុំ ពាក់ឯកសណ្ឋានការងារ នគបាលជាតិ និងឯកសារពាក់ពាន់កងកម្លាំងនគរបាលជាតិ យកទៅបង្ហោះដោយគ្មានការអនុញ្ញាត្តិ ចង់បង្កាច់ បង្អួច ដល់កត្តិយសដល់រូបខ្ញុំបាទ និងធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អង្គភាពស្ថាប័ន ដោយមិនអាចលើកលែងបាន។ សូមបញ្ជាក់គណនីយហ្វេសបុកមានឈ្មោះដូចខាងលើ មិនមែនទើបតែបង្ហោះរូបខ្ញុំតែម្នាក់នោះទេ មុនបង្ហោះរូប ខ្ញុំធ្លាប់បង្ហោះបុរស ២នាក់ រួចមកហើយ ម្នាក់ជានគរបាល និងម្នាក់ទៀតជាមន្ត្រីឥណទានធនាគារ ដើម្បី លុបរូប និងឈប់បង្ហោះរូបភាពបន្តទៀត ប្តូរជាថ្នូលុយចំនួន ៥០០$។ ខ្ញុំសូមដាក់ពាក្យបណ្ដឹងទៅនាយកដ្ឋាន ប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ ទៅលើម្ចាស់គណន័យហ្វេសបុកឈ្មោះ So Phea ដើម្បីចាត់ វិធានការតាមផ្លូវច្បាប់ដោយគ្មានការចរចារណ៍ណាមួយ៕ សម្រួលដោយ ទៀង បុណ្ណរី