ជិះ​ម៉ូតូ​មក​ពី​ស្រុក​កំណើត ស្រាប់តែ​ដួ.ល​ឆាបឆេះ​ម៉ត់​សល់​​តែ​​​ដែកនៅកណ្តាលផ្លូវ

រាជ​ធា​នី​​ភ្នំពេញ ​៖ ​ម៉ូតូ​ម៉ាក​MSX១​គ្រឿង ត្រូវ​បាន​អគ្គិ​ភ័យឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ម៉ត់ សល់​តែ ដែក​អេ​ត​ចាយ​ បន្ទាប់​ពីជួប​គ្រោះថ្នាក់​ចរាចរណ៍​ជិះ​ទាក់​ដៃចង្កូត​ជាមួយ​ម៉ូតូ​កង់​៣​មួយ​គ្រឿង​ដួល​អូស​​កកិត​នឹង​ថ្នល់ ។  ហេតុការណ៍​នេះ ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​ប្រមាណ​១០​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​កុ​ម្ភៈ ​ឆ្នាំ​២០២៤ នៅ​តាម​បេតុង​មុខ​វត្ត​សំរោង​អណ្តែត ក្នុងភូមិ​ក្រុង​ខ្មែរ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ ​រាជធានី​ភ្នំពេញ​ ។  តាម​សាក្សី​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ គេ​ឃើញ​ម៉ូតូ​ម៉ាក​MSX​ពណ៌​ក្រហម មួយ​គ្រឿង​ខាងលើ ជិះ​គ្នា​២​នាក់ ដែល​គេ​អះអាង​ថា ជា​ប្តី​ប្រពន្ធ មក​ពី​លេង​ស្រុក​កំណើត ។​ នៅ​ពេល​មក​ដល់​កន្លែង​កើតហេតុ មុខ​បុរី​ពិភព​ថ្មី ផ្លូវ​ចូល​វត្ត​សំរោង​អណ្តែត ក៏បាន​ជួប​គ្រោះថ្នាក់​បើក​ទាក់​ដៃ​ចង្កូត​ជាមួយ​ម៉ូតូ​កង់​៣​មួយ​គ្រឿង​ដួល ហើយ​អូស​ជា​ច្រើន​ម៉ែត្រ បែក​ផ្កាភ្លើង​សង្ស័យ ប៉ះ​ជាមួយ​សាំង ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​តែ​ម្តង​ ។  នៅ​ក្នុង​ហេតុការណ៍​នេះ បណ្តាល​អោយ​២​នាក់​ប្តី​ប្រពន្ធ រង​របួស​រលាត់​ដៃជើង រួច​ក៏បាន​ឡើង​ជិះ​ម៉ូតូ​អ្នក​មក​ជាមួយ​គ្នា​ទៅ​បាត់​ទៅ​ ។​ បន្ទាប់​ពី​កើត​មាន​អគ្គិភ័យ ប្រជាពលរដ្ឋក៏​បាន​យក​បំពង់​ពន្លត់អគ្គិភ័យ​បាញ់​ពន្លត់ តែ​ម៉ូតូ​១​គ្រឿង​នោះ ត្រូវ​ភ្លើង​ឆេះ​អស់​សល់​តែ ដែក​អេ​ត​ចាយ​តែ​ប៉ុណ្ណោះ​។​ទោះបីជា​យ៉ា​ង​ណា​ តាម​នគរបាល​មូលដ្ឋាន​បានអោយ​ដឹង​ផ្ទុយ​គ្នា​ថា ម៉ូតូ​នោះ​ជិះ​គ្នា តែ​ម្នាក់ឯង បន្ទាប់​ពី​គ្រោះថ្នាក់​ម្ចាស់​ក៍បាន​ទៅ​បាត់​បន្សល់​តែ​ខ្មោច​ម៉ូតូ​ ៕​   សម្រួលដោយ ​ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង