ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩
TNM(ខេត្តពោធិ៍សាត់) ៖ នាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ បានបន្តអញ្ជេីញជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូពេទ្យ និងក្រុមការងារយុវជនស្ម័គ្រចិត្តខេត្ត ដែលកំពុងបំពេញការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ និងមន្រ្តីរាជការ រួមទាំងប្រជាពលរដ្ឋក្នុងខេត្ត ដែលបានមកទទួលការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ជាលេីកទី២ នៅសាលាខេត្តពោធិ៍សាត់ ។
ក្នុងការជួបសំណេះសំណាលនោះ ឯកឧត្តមបានផ្តាំផ្ញេីដល់ប្រជាពលរដ្ឋដែលបានមកទទួលការចាក់វ៉ាក់សាំងជាលេីទី២ថា ទោះបីជាយេីងបានចាក់វ៉ាក់សាំងរួចទាំង២លេីកក៏ដោយ ក៏យេីងមិនត្រូវធ្វេីការធ្វេសប្រហែស ពីការអនុវត្តនូវវិធានការ «៣ការពារ និង ៣កុំ» នោះដែរ ។ ឯកឧត្តមក៏បានធ្វេីផ្តាំផ្ញេីដល់លោកគ្រូ អ្នកគ្រូពេទ្យ និងក្រុមការងារយុវជនស្ម័គ្រចិត្តខេត្ត សូមកាត់បន្ថយការសម្រាក ត្រូវផ្លាស់ប្តូរគ្នាទទួលទានអាហារ ដេីម្បីបានបំពេញការងារចាក់វ៉ាក់សាំងជូនមន្រ្តីរាជការ និងប្រជាពលរដ្ឋបានគ្រប់គ្នា ៕




