តុលាការ សម្រេចឃុំខ្លួនអ្នកលេងល្បែង និងចាក់ភ្នាល់មាន់ជល់១នាក់ខណ:៥នាក់ទៀត សម្រេចមិនឃុំខ្លួន ដោយដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យ ព្រោះទុកថ្លឹងគីឡូសិន

ភ្នំពេញ៖ លោក កុល កំពូល អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាចៅក្រមស៊ើបសួរក្នុងសំណុំរឿងទទួលបន្ទុកចំណាត់ការ បានសម្រេចមិនឃុំខ្លួនក្រុមលេងល្បែងស៊ីសងខុសច្បាប់ និង(ចាក់ភ្នាល់មាន់ជល់)ចំនួន៥នាក់ ដោយដាក់ឱ្យស្ថិតក្រោមការត្រួពិនិត្យតាមផ្លូវតុលាការ បុន្តែក្នុងនោះ បានសម្រេចឃុំខ្លួនតែម្នាក់គត់ យកទៅដាក់ពន្ធនាគារព្រៃសរ ជាបណ្តោះអាសន្ន។  នេះបើយោងប្រភព ពីមន្ត្រីសមត្ថកិច្ចប្រាប់ដល់បណ្តាញអ្នករាយការព័ត៌មានអង្គភាពព័ត៍មានដែល ប្រចាំតុលាការ នៅថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០២៤។  ប្រភពសមត្ថកិច្ចដដែលបានបញ្ជាក់បន្ថែមថា លោកចៅក្រម កុល កំពូល បានសម្រេចចំពោះករណីខាងលើ កាលពីថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០២៤។  ទាក់ទងដល់់សំណុំរឿងនេះដែរ អ្នកនាំពាក្យស្ថាប័នអយ្យការបានបញ្ជាក់តបមកបណ្តាញអង្គភាព ព័ត៌មាន ថ្ងៃទី១៣ ខែកុម្ភ: ថា ” ករណីខាងលើនេះ តំណាងអយ្យការបានសម្រេចបើកការស៊ើបសួរលើជនសង្ស័យ១នាក់ពីបទហិង្សាដោយចេតនា និង៥នាក់ទៀតពីបទលេងល្បែងស៊ីសង រួចបញ្ជូនសំណុំរឿងទៅចៅក្រមស៊ើបសួរ ” ។  សូមរំលឹកថា កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងការិយាល័យដោយបានការអនុញ្ញាតពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបក្នុងបទល្មើសជាក់ស្តែងទីតាំង បើកកន្លែងលេងល្បែងស៊ីសងខុសច្បាប់ និងលេងល្បែងស៊ីសងខុសច្បាប់ (ចាក់ភ្នាល់មាន់ជល់) ប្រព្រឹត្តនៅចំណុចដីឡូតិ៍មាត់ទន្លេ ផ្លូវលំមាត់ទន្លេ ភូមិដើមគរ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ចាប់យកវត្ថុតាង និងមនុស្សចំនួន ០៦ នាក់ បញ្ជូនមកការិយាល័យដើម្បីធ្វើការសាកសួរចាត់ការតាមនីតិវិធីមាន៖
១-ឈ្មោះ សយ សុខ ភេទ ប្រុស អាយុ ៣៧ ឆ្នាំ
២-ឈ្មោះ គ្រី វ៉ាន់ ភេទ ប្រុស អាយុ ៣០ ឆ្នាំ
៣-ឈ្មោះ ម៉ន ផានិត ភេទ ប្រុស អាយុ ២៦ ឆ្នាំ
៤-ឈ្មោះ ហន សិដ្ឋ ភេទ ប្រុស អាយុ ៣០ ឆ្នាំ
៥-ឈ្មោះ អូន បញ្ញា ភេទ ប្រុស អាយុ ៣៣ ឆ្នាំ
៦-ឈ្មោះ សុខ រិទ្ធ ភេទ ប្រុស អាយុ ២១ ឆ្នាំ បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងចាប់យក ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ។  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង