ក្រុមហ៊ុន អ អិម អេ អូតូម៉ូធីវ (ខេមបូឌា) ឯ.ក បានទទួលវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធប្រភេទមាស ពីអគ្គនាយកដ្ឋានពន្ធដារ

ភ្នំពេញ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ – ក្រុមហ៊ុន អ អិម អេ អូតូម៉ូធីវ (ខេមបូឌា) ឯ.ក ជាក្រុមហ៊ុនដែលទទួលបានអនុលោមភាពសារពើពន្ធប្រភេទមាសពីអគ្គនាយកដ្ឋានពន្ធដារ ដែលមានសុពលភាពរយៈពេល ២​ សម្រាប់ឆ្នាំ ២០២៣ ដល់ឆ្នាំ២០២៤។ ក្រៅពីនេះគណៈកម្មការវាយតម្លៃការកាន់កាប់បញ្ជិកាគណនេយ្យរបស់អ្នកជាប់ពន្ធ ក៏បានសម្រេចវិនិច្ឆ័យថាក្រុមហ៊ុន អ​​ អិម អេ អូតូម៉ូធីវ បានកាន់បញ្ជិកា  គណនេយ្យត្រឹមត្រូវ​ និងទទួលបានអត្ថប្រយោជន៍នានា ស្របតាមប្រកាសលេខ ៦៣៨ សហវ.ប្រក ចុះថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧។  គួររំលឹកផងដែរថា កាលពីឆ្នាំ២០២៣ ក្រុមហ៊ុន អ អិម អេ ខេមបូឌា បានទទួលលិខិតថ្លែងអំណរគុណពីសម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន ចំពោះការចូលរួមចំណែកបំពេញកាតព្វកិច្ចបង់ពន្ធផ្ទៃក្នុងជូនរដ្ឋ និងជាសហគ្រាសជាប់ចំណាត់ថ្នាក់លេខ ១៩ ក្នុងចំណោមសហគ្រាសដែលបង់ពន្ធច្រើនជាងគេផងដែរ។

RMA Automotive (Cambodia) Co., Ltd. Receives Gold Tax Compliance Certificate and Proper Accounting from General Department of Taxation

Phnom Penh, 12 February 2024 – RMA Automotive (Cambodia) Co., Ltd. has been awarded the Gold Tax Compliance Certificate by the General Department of Taxation for the period spanning 2023 to 2024. Moreover, the Taxpayer Accountability Assessment Committee has affirmed that RMA Automotive maintains proper accounting records and has duly received entitlements in accordance with Prakas No. 638 MEF.Prak dated July 04, 2017.  It is noteworthy that in 2023, RMA (Cambodia) Plc. also received a letter of appreciation from Samdech Akka Moha Sena Padei Techo Hun Sen, acknowledging its significant contributions to state tax payments. RMA Cambodia was also recognized as the 19th highest taxpayer among enterprises.

អត្ថបទដែលជាប់ទាក់ទង