ចាំមើលថាតើអាជ្ញាធរនិងមន្ត្រីជំនាញពាក់ព័ន្ធមានចំណាត់ការយ៉ាងណាទៅលើបុគ្គលដែលធ្វើការឈូសឆាយ និងបោះបង្គោលរបង ហ៊ុំព័ទ្ធ ដីព្រៃរាប់រយហិកតា នៅចំណុចភូមិឈូកឃុំជីខលើស្រុកស្រែអំបិលខេត្តកោះកុង។ បរិស្ថាន ចេញផ្សាយ ថ្ងៃទី 31 ខែ មករា ឆ្នាំ 2024 137 ខេត្តកោះកុង÷(វគ្កទី០៣) ដីព្រៃរាប់រយហិកតា ដែលគេបានធ្វើការឈូសឆាយ និងបោះបង្គោលរបង ហ៊ុំពទ្ធ័រាប់រយហិកតានៅចំណុចភូមិឈូកឃុំជីខលលើស្រុកស្រែអំបិលខេត្តកោះកុង។នៅព្រឹកថ្ងៃទី៣០ខែមករាឆ្នាំ ២០២៤ រដ្ឋបាលស្រុកស្រែអំបិលបានដឹកនាំកម្លាំងចម្រុះ ចុះទៅត្រួតពិនិត្យមើលទីតាំងដីនោះហើយ បើយោងតាមការលើកឡើងរបស់លោកនូអៀម មេភូមិឈូកបានឲ្យអង្គភាពយើងដឹងថានៅព្រឹកថ្ងៃទី ៣០ខែមករាឆ្នាំ ២០២៤ រដ្ឋបាលស្រុកស្រែអំបិល បានដឹកនាំកម្លាំងចម្រុះ ចុះទៅពិនិត្យមើលទីតាំងដី ដែលគេឈូសឆាយ និងបោះរបងហ៊ុំព័ទ្ធខាងលើនោះហើយ។ ហើយលោកបានបន្តទៀតថា កម្លាំងចម្រុះរបស់ស្រុកស្រែអំបិល ចុះទៅពិនិត្យមើល និងថតរូបទីតាំងដីនោះ ដើម្បីធ្វើរបាយការណ៍ រាយការណ៍ជូនទៅរដ្ឋខេត្តកោះកុង។ ប្រជាពលរដ្ឋ រស់នៅភូមិឈូកឃុំជីខលើ ក៏ដូចជាមហាជន កំពុងទន្ទឹងរង់ចាំមើល ថាតើ អាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធ មានវិធានការយ៉ាងណា ទៅលើបុគ្គល ដែលឈូសឆាយរុករានទន្ទ្រានដីព្រៃ និងបោះរបងហ៊ុំព័ទ្ធ ដីព្រៃរាប់រយហិកតាខាងលើនេះ។ នេះជាព័ត៌មានបឋម ដែលអង្គភាពយើងទទួលបាន អង្គភាពយើងរង់ចាំការបកស្រាយបំភ្លឺ រាល់ម៉ោងធ្វើការ ពីភាគីពាក់ព័ន្ធខាងលើ។ អត្ថបទ ដោយ ឈិន តង សហការីTNMប្រចាំខេត្តកោះកុង៕ សម្រួលផ្សាយដោយ ទៀង បុណ្ណរី 137 ចែករំលែក