ស្ត្រីម្នាក់ទម្លាយអារម្មណ៍​ឈឺចា.ប់ខ្លាំង​​​ក្នុង​ជីវិត​ពេល​មានស្វាមី​ដែលមិន​គាប់ប្រសើរ​

រាជធានី​ភ្នំពេញ​៖ ការ​កសាង​គ្រួសារ ឬ​បុរស​នារី​ដែល​សម្រេចចិត្ត​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​គ្នា គឺ​ដើម្បី​បង្កើត​គ្រួសារ​ដ៏​មាន​សុភមង្គល​មួយ​។ ចុះបើ​សុភមង្គល​គ្មាន តើ​នឹង​មាន​អ្វី​កើតឡើង​។   ជាក់ស្តែង ស្ត្រី​មួយ​រូបបាន​ទម្លាយ​ចេញ​នូវ​រឿងរ៉ាវ​ឈឺចាប់​ក្នុង​ជីវិត​ដែល​រង​គ្រោះ​ដោយសារ​តែ​បុរស​ជា​ស្វាមី​វាយ​ធ្វើបាប សូ​ម្បី​តែ​នាង​ពរ​ពោះ​កូន​បាន​៣​ខែ ក៏​មិន​ដែល​ទទួល​បានការ​ថ្នាក់ថ្នម​ឡើយ ចុង​ក្រោយ​បុរស​ម្នាក់​ដែល​នាង​ហៅ​ថា​ប្តី​ៗ​នោះ បាន​ចុះ​ចោល​រូប​នាង និង​កូន​ៗ​ទាំង​គ្មាន​អាល័យ​។អ្នកស្រី ទិន គា ដែល​ជា​ស្ត្រី​មួយ​រូប​រង​គ្រោះ​ព្រោះ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​មួយ​បាន​ថ្លែង​ទាំង​ទឺ​ក​ភ្នែក​ហូរ​រហាម​ថា ប្តី​របស់​ខ្លួន​បាន​វាយ​ធ្វើ​រូបរាង​កាយ តាំងពី​គាត់​ពរ​ផ្ទៃពោះ​កូន​ទី​បាន បី​ខែ​។  មានឈ្មោះ​ជា​អ្នក​ម្តាយ​ដែល​ត្រូវ​រាប់​រង​ចិញ្ចឹម​កូន​ៗ២​នាក់​ទាំង​លំបាក​នោះ អ្នកស្រី ទិន គា ត្រូវ​បង្ខំចិត្ត​ទាំង​ឈឺចាប់​ឱ្យ​កូនស្រី​ច្បង​ឈប់​រៀន​ទៀត​ដើម្បី​មក​ជួយ​មើលថែ​ប្អូន ដើម្បី​អ្នកស្រី​មាន​ពេល​ទៅ​ស៊ីឈ្នួល​គេ​រក​លុយ​មក​ចិញ្ចឹម​កូន​ៗ​។ ស្តាប់​លឺ​ហើយ តើ​នរណា​ទប់ទឹក​ភ្នែក​បាន​នោះ នៅ​ពេល​ស្រី្ត​ដែល​មាន​រូបរាង​កាយ​ស្គម រស់​ក្នុង​ស្ថានភាព​ទីទ័ល​ក្រ គ្មាន​ផ្ទះសម្បែង គ្មាន​ចំណីអាហារ​ហូប​ចុក​គ្រប់គ្រាន់​។ អ្វី​ដែល​កាន់តែ​ពិបាក​ភ្នែក​នោះ គឺ​ស្ត្រី​កម្សត់​រូប​នេះ បាន​យក​ជង្រុក​ស្រូវ ធ្វើ​ជា​ផ្ទះ​ដើម្បី​គេច​កំ​ដៅ​ថ្ងៃ​។  នេះ​ហើយ​ជា​ជីវិត​ស្ត្រី​មេម៉ាយ​កូន​ពីរ ក្រោយ​ប្តី​ចាក​ចេញពីផ្ទះ ត្រូវ​ចិញ្ចឹម​កូន គ្មាន​សាច់ញាត្តិ ឪពុក​ម្តាយ​បងប្អូន ដោយ​កំព្រា​ឯការ​រស់នៅ​ក្នុង​ជ​ម្រុ​កស្រូវ​ជាមួយ​ម្តាយកូន​បី​នាក់ ទាំង​សភាព​ពិបាក​គ្មាន​ទីពឹង​នោះ​។ គួរ​បញ្ជាក់​ដែរ​ថា បើ​តាម​ការ​រៀបរាប់​អ្នកស្រី ក្រោយ​ប្តី​វាយ​ធ្វើបាប​រហូត​ដល់​បែប​ទឹកភ្លោះ ពេល​នេះ​ស្ត្រី​រូប​នេះ​ក៏​បាន​លែងលះ​ស្វាមី ពោល​រយៈពេល​៨​ខែ​មក​ហើយ ដែល​ប្តី​បាន​ចោ​ក​ចោល​និង​ឈប់​រស់នៅ​ជាមួយ​គ្នា​នោះ​។   តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​កម្មវិធី នៃ​សារព័ត៌មាន​ក្នុងស្រុក អ្នកស្រី ទិន គា ដែល​ជា​ស្ត្រី​មេម៉ាយ អាយុ ៤០​ឆ្នាំ ឱ្យ​ដឹង​ថា ជីវិត​អ្នកស្រី​ពិតជា​លំបាក​ខ្លាំង ដោយពេល​នេះ​អ្នក​ថា អ្នកស្រី​ត្រូវ​បង្ខំចិត្ត​អោយ​កូន​ឈប់​រៀន ខណៈ​កូនស្រី​រៀន​ក៏​ពូកែ ដោយ​កាល​កន្លង​មកនាង​ក៏​ធ្លាប់​បាន​លិខិត​សរសើរ​ពី​គ្រូ​នោះ​។ អ្នកស្រី ទិន គា បាន​បន្ត​ថា កូនស្រី​អ្នកស្រី​អាយុ ១៣​ឆ្នាំ រៀន​ថ្នាក់​ទី​៦ ដោយ​នា​ពេល​នេះ​អ្នកស្រី​ពុំ​មាន​លទ្ធភាព​គ្រប់គ្រាន់​នោះ​ឡើយ​ក្នុង​ការ​អោយ​កូន​រៀន ដូច្នេះ​សុំ​អោយ​មហាជន​ជួយ​ដល់​កូន​អ្នកស្រី និង​ជា​ចំណី​ចំណុច​ផង​ដែរ​នោះ ព្រោះ​រាល់ថ្ងៃ​អ្នកស្រី​ស៊ីឈ្នួល​គេ ដោយ​ត្រូវ​ចិញ្ចឹម​កូន​ពីរ​នាក់ កូនស្រី​អាយុ ១៣​ឆ្នាំ​ដែល​បានអោយ​ឈប់​រៀន និង​ទី​២ កូន​មួយ​ខួប​នោះ​។  អ្នកស្រី ទិន គា ដែល​មាន​ទីលំនៅ​ភូមិ​ត្បែងខ្ពស់ ឃុំ​ត្បែងខ្ពស់ ស្រុក​សាមគ្គី​មាន​ជ័យ ខេត្តកំពង់ឆ្នាំង​នោះ​បាន​បន្ត​ថា ពេល​ខ្លះ​អ្នកស្រី​អត់​មែនទែន​ត្រូវ​សុំ​អង្ករ​អ្នក​ជិតខាង ហើយ​ផ្ទះ​ដែល​អ្នកស្រី​រស់នៅ​នោះ​គឺជា​ជ​ម្រុ​កស្រូវ ដែល​អ្នកស្រី​បាន​ខ្ចី​លុយ​គេ​ទិញ​នោះ ហើយ​កាលពី​កន្លង​ទៅ​នោះ បាន​ប្តូរ​ទីកន្លែង​រស់​ជា​ច្រើន ដោយ​ចេះ​តែ​សុំ​កន្លែង​គេ​ស្នាក់​នៅ និង​ការ​អាណិតអាសូរ​ពី​គេ​នោះ​។ បើ​ងាក​មក​ស្វាមី​អ្នកស្រី​វិញ​អ្នកស្រី​បានអោយ​ដឹង​ថា កាលពី​កន្លង​ទៅ​កំណើត​កូន​ទី​២​អ្នកស្រី​នោះ ប្តី​អ្នកស្រី​វាយ​ធ្វើបាប​តាំងពី​កូន​នៅ​ក្នុង​ពោះ​៣​ខែ វាយ​ធ្វើបាប​ដល់​បែក​ទឹកភ្លោះ បាន​អ្នកស្រុក​អ្នក​ភូមិ​រៃ​ប្រាក់​ក្នុង​ការ​សម្រាល​ផង​ដែរ​នោះ​។ ​ លើស​ពី​នេះ​អ្នកស្រី​បន្ថែម​ថា អ្នកស្រី​ក៏​បាន​លែងលះ​ជាមួយ​ស្វាមី​ដែល​វាយ​ធ្វើបាប​រយៈពេល ៨​ខែ​មក​ហើយ ដោយ​បន្សល់​ត្រឹម​កូនប្រុស​ម្នាក់ និង​កូនស្រី​ម្នាក់​នោះ​។ ជា​ចុង​ក្រោយ អ្នកស្រី ទិន គា សុំ​មហាជន​ជួយ​ដល់​កូនស្រី​ក្នុង​ការ​ទំនុក​ក្នុង​ការ​រៀនសូត្រ ស្បៀងអាហារ និង​អ្វី​ផ្សេង​ទៀត ព្រោះ​អ្នកស្រី​ពិតជា​អត់ និង​គ្មាន​លទ្ធភាព​អោយ​កូន​បាន​រៀនសូត្រ​នោះ​៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង