រន្ធត់! បុរសម្នាក់លោ.តឆ័ត្រយោងថតវីដេអូខុសបច្ចេកទេស ជួបគ្រោះអកុសលផ្អើលពលរដ្ឋថៃ
ប្រទេសថៃ ៖ បើតាមប៉ូលិសថៃ បាននិយាយប្រាប់ឱ្យដឹងថា អ្នកលោ.តឆ័ត្រយោង ដែលជាជនជាតិអង់គ្លេសម្នាក់ បានស្លា.ប់បា.ត់ប.ង់ជីវី.តកាលពីយប់ថ្ងៃសៅរ៍ ទី២៧ ខែមករា ឆ្នាំ២០២៤ បន្ទាប់ពីគាត់បានឡើងទៅលើអគារជាន់ទី២៩ នៃខុនដូមួយកន្លែង កណ្តាលទីក្រុងប៉ាតាយ៉ា ប្រទេសថៃ ដើម្បីលោ.តឆ័ត្រយោង ប៉ុន្តែជាសំណាងអាក្រក់ ឆ័ត្រយោងរបស់គាត់ បែរជាមិនរលាស់បើកខុសបច្ចេកទេស បណ្ដាលឱ្យគាត់ធ្លាក់ស្លា.ប់តែម្ដង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ «The Nation» និង «PBS World» កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤នេះ។ប្រភពដដែលបន្តថា អ្នកលោ.តឆត្រយោង ត្រូវបានគេស្គាល់ឈ្មោះថា «Nathy Odinson» អាយុ៣៣ឆ្នាំ ជាជនជាតិអង់គ្លេស ដោយគាត់មានគេហទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនឈ្មោះថា «Nathy’s Sky Photography» ហើយមានអ្នកចូលចិត្តជាង៥ពាន់នាក់ និងអ្នកគាំទ្រជាង១ម៉ឺននាក់។ ប៉ូលិសទេសចរណ៍នៅទីក្រុងប៉ាតាយ៉ា ត្រូវបានគេជូនដំណឹងអំពីឧបទ្ទវហេតុនេះ កាលពីម៉ោង៧និង៣០នាទីយប់ថ្ងៃសៅរ៍ ហើយបានប្រញាប់ប្រញាល់ទៅកាន់អគារខុនដូនៅ Tambon Na Klua ក្នុងស្រុក Bang Lamung នៃខេត្ត Chonburi បន្ទាប់មកក៏បានរកឃើញសា.កស.ពរបស់គាត់ធ្លាក់មកលើដី ជាមួយនឹងឆ័ត្រយោងពណ៌ខៀវមួយ។ មន្ត្រីសន្តិសុខនៃខុនដូ បានប្រាប់ប៉ូលិសថា ពួកគេបានលឺសំឡេងខ្លាំង ដូចជាមានរបស់ ឬវត្ថុអ្វីមួយធ្ងន់ធ្លាក់បុ.កមកដី ។ ក្រោយមក ពួកគេបានលឺស្ត្រីម្នាក់យំ ទើបពួកគេប្រញាប់ប្រញាល់ចេញទៅពិនិត្យមើល ស្រាប់តែរកឃើញ Nathy ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ មុនពេលគាត់ស្លា.ប់។ មន្ត្រីសន្តិសុខ ដដែលបាននិយាយបន្តថា Nathy បានចតឡានរបស់គាត់នៅខាងក្រៅខុនដូ ហើយបានលួ.ចចូលទៅខាងក្នុង រួចឡើងទៅលើដំបូល ដើម្បីលោ.តឆ័ត្រយោងពីលើកំពូលជាមួយមិត្តភក្តិរបស់គាត់ ដែលមានមិត្តភក្តិជាអ្នកថតវីដេអូនៅលើដី។ សាក្សីឃើញហេតុការណ៍បាននិយាយបន្តថា Nathy បានធ្លាក់បុ.កជាមួយមែកឈើ មុនពេលគាត់ធ្លាក់មកដល់ដី។ បុគ្គលិកខុនដូ អះអាងថា Nathy តែងតែលួ.ចឡើងទៅកាន់ដំបូលនៃអគារខុនដូនេះ ដើម្បីថតវីដេអូជាច្រើនលើកច្រើនសារមកហើយ។ អធិការរងប៉ុស្តិ៍នគរបាលប្រចាំស្រុក Bang Lamung ក៏បាននិយាយដែរថា មិត្តភក្តិរបស់ជនរងគ្រោះដែលរង់ចាំថតវីដេអូនៅលើដី ត្រូវបានប៉ូលិសនាំខ្លួនទៅសួរចម្លើយ។ លោកបន្តថា ប៉ូលិសនឹងត្រួតពិនិត្យមើលកាមេរ៉ាសុវត្ថិភាពរបស់ខុនដូ មុននឹងបញ្ចប់សំណុំរឿងនេះ។ សូមជម្រាបជូនផងដែរថា Nathy Odinson តែងតែបង្ហោះវីដេអូជាច្រើនឃ្លីប បង្ហាញពីសកម្មភាពលោ.តឆ័ត្រពីលើអាកាស និងការលោ.តឆ័ត្រជាច្រើនទីតាំងនៅក្នុងប្រទេសថៃ។ គាត់មានក្រុមហ៊ុនមួយឈ្មោះថា «Thai Sky Adventurers» ដែលលក់កញ្ចប់សម្រាប់អ្នកទេសចរចូលចិត្តការលោ.តឆ័ត្រយោងពីលើអាកាសតាមយន្តហោះតូចមួយ ដែលក្រុមហ៊ុននេះ មានទីតាំងនៅក្នុងស្រុក SiRacha នៃខេត្តឈុនបុរី៕ សម្រួលដោយ ទៀង បុណ្ណរី