លោកវរសេនីយ៍ឯក ចាន់ សុីម៉េត នាយប៉ុស្តីស្តីទី និងមន្រ្តីក្រោមឱវាទបានទទួលបដិសណ្ឋារកិច្ច និងរៀបចំសណ្ដាប់ធ្នាប់ជូន លោក SHINOHARA HIDEKI (ស៊ីណូហារា ហីឌីគិ)

ប៉ោយប៉ែត នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ១៤:១០នាទី លោកវរសេនីយ៍ឯក ចាន់ សុីម៉េត នាយប៉ុស្តីស្តីទី និងមន្រ្តីក្រោមឱវាទបានទទួលបដិសណ្ឋារកិច្ច និងរៀបចំសណ្ដាប់ធ្នាប់ជូន លោក SHINOHARA HIDEKI (ស៊ីណូហារា ហីឌីគិ) ប្រធានប្រតិបត្តិការស៊ើបអង្កេតអន្តរជាតិ នៃនាយកដ្ឋានឧក្រិដ្ឋកម្ម អគ្គនាយកដ្ឋានកិច្ចការព្រហ្មទណ្ឌ នៃទីភ្នាក់ងារនគរបាលជាតិជប៉ុន យ៉ាងកក់ក្តៅបំផុតក្រោមការដឹកនាំឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។  ក្នុងការអញ្ជើញទស្សនកិច្ចផ្លូវការនេះដែរជាមួយនិងការត្រួតពិនិត្យកន្លែងបំពេញការងារ (បែបបទចេញ-ចូល) និងម៉ាស៊ីន អ៊ិចសារ៉េ ចំនួន ០២គ្រឿង ដែលជាអំណោយរបស់ប្រទេសជប៉ុន ជូនដល់ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងបានត្រឡប់ទៅវិញនៅរសៀលថ្ងៃដដែល ដោយបន្សល់នូវការកោតសរសើរនិងស្នាមញញឹមទៅដល់មន្រ្តីៗដែលបានបម្រើទាំងភ្ញៀវជាតិនិងអន្តរជាតិស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជានិងអភិបាលកិច្ចល្អៗ ។ ជាចុងក្រោយនៃពិធីទទួលភ្ញៀវកិត្តិយសអន្តរជាតិនេះដែរ លោកវរសេនីយ៍ឯក ចាន់ សុីម៉េត នាយប៉ុស្តីស្តីទី សូមថ្លែងនូវអំណរគុណចំពោះលោក SHINOHARA HIDEKI (ស៊ីណូហារា ហីឌីគិ) ប្រធានប្រតិបត្តិការស៊ើបអង្កេតអន្តរជាតិ នៃនាយកដ្ឋានឧក្រិដ្ឋកម្ម អគ្គនាយកដ្ឋានកិច្ចការព្រហ្មទណ្ឌ នៃទីភ្នាក់ងារនគរបាលជាតិជប៉ុន និងមន្រ្តីៗអមដំណើរ ដែលបានចំណាយពេលវេលាដ៏មានតម្លៃនេះមកទស្សនានិងស្វែងយល់គ្នាទៅវិញទៅមកនេះ៕ អរគុណសន្តិភាព ៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង