អាជ្ញាធររាជធានីភ្នំពេញសម្រេចផ្អាកការលក់ដូរនៅផ្សារដើមគបណ្ដោះអាសន្ន ក្រោយរកឃើញអាជីវករឆ្លងជំងឺកូវីដជាបន្ដបន្ទាប់
TNM(ភ្នំពេញ) ៖ អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង នៅយប់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ បានចេញសេចក្តីសម្រេចផ្អាកការលក់ដូរនៅផ្សារដើមគ និងផ្សារបន្លែ ស្ថិតនៅជុំវិញតំបន់ប្រជុំជនផ្សារដើមគ ក្នុងខណ្ឌទួលគោក និងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ក្រោយរកឃើញអាជីវករ និងសន្តិសុខប្រមាណ១០០នាក់ ឆ្លងជំងឺកូវីដ១៩។ នេះបើយោងតាមសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ៕