ម្ដាយបង្កើត​រួមគំនិត​ឱ្យ​ប្ដី​ចុង​ចាប់​បំពា​.​ន​កូនស្រី​ខ្លួនឯង រួច​ទម្លាក់​កំហុស​ទៅ​ម្ចាស់​ចម្ការ

ខេត្តបន្ទាយមានជ័យ ៖ រឿងរ៉ាវ​មួយ​ស្ទើរតែមិន​​គួរ​ឱ្យ​​ជឿ ព្រមទាំង​មិន​ដែល​មានទាល់​តែ​​សោះ ខណៈ​ស្ត្រី​ជា​ម្តាយបង្កើត​បាន​សមគំនិត​ជាមួយ​ប្ដី​ចុង​ឱ្យមក​រំ​លោ​.​ភ​សេពសន្ថវៈ​ទៅ​លើ​កូនស្រី​បង្កើត​របស់​ខ្លួន​ដែល​មាន​អាយុ​ទើបតែ​៧​ឆ្នាំ​តែ​ប៉ុណ្ណោះ​ នៅ​ក្នុង​ខ្ទម​ចាំចម្ការ ហើយ​ថែម​ទាំង​មាន​បំណង​ទម្លាក់​កំហុស​ទៅ​លើ​ម្ចាស់​ចម្ការ​ទៀត ប៉ុន្តែ​រឿង​នេះ​មួយ​បែកធ្លាយ ហើយ​ត្រូវ​នគរបាល​ចាប់ខ្លួន​តែ​ម្ដង​។   លោក​វរសេនីយ៍ឯក បេន សំអាត អធិការ​នគរបាល​ស្រុក​ម៉ា​ឡៃ បាន​ប្រាប់​ឱ្យ​ដឹង​ថា ជនសង្ស័យ​ជា​ឪពុកចុង​ខាងលើ​នេះ​មានឈ្មោះ ចោ​ង វន អាយុ​៣៧​ឆ្នាំ និង​ម្ដាយ​ឈ្មោះ ទួត តៃ អាយុ​៣២​ឆ្នាំ ជា​អ្នកស៊ីឈ្នួល​ចាំចម្ការ​ឱ្យ​គេ រស់នៅ​ភូមិ​ស្រឡៅ​ជ្រំ ឃុំ​ពង្រ ស្រុក​ម៉ា​ឡៃ បាន​ចោ​.​ទ​ប្រកា​.​ន់​ម្ចាស់​ចម្ការ​ថា «​រំ​លោ​.​ភ​សេពសន្ថវៈ​ទៅ​លើ​កូនស្រី​របស់​ខ្លួន​» ព្រោះតែ​ចង់បាន​លុយ​ពី​ម្ចាស់​ចម្ការ ។ ប៉ុន្ដែ​ទីបំផុត ករណី​​មួយ​នេះ ត្រូវ​ម្ចាស់​ចម្ការ​បានឮ​ដំណឹង​​ពី​អ្នក​ជិតខាង​ភ្លាម ក៏​ដាក់​ពាក្យបណ្តឹង​នៅ​នគរបាល​ប៉ុស្តិ៍​រដ្ឋ​បាល ដោយ​ចោ​.​ទ​ប្រកា​.​ន់​២​នាក់​ប្ដី​ប្រពន្ធ​នេះវិញ ពី​បទ «​បរិ​.​ហារ​កេរ្តិ៍​»​។  អធិការ​នគរបាល​ស្រុក​ម៉ា​ឡៃ បានឱ្យ​ដឹង​បន្ត​ថា ក្រោយមក នគរបាល​ប៉ុស្តិ៍​បាន​ហៅ​ឈ្មោះ ចោ​ង វន ជា​ប្ដី និង​ឈ្មោះ ទួត តៃ ជា​ប្រពន្ធ​មក​សួរនាំ ទើប​ទទួល​ចម្លើយ​សារភាព​ដោយ​ខ្លួនឯង ។ ដោយ​បាន​សារភាព​ថា «​ម្ចាស់​ចម្ការ​មិន​បាន​រំ​លោ​.​ភ​ទេ គឺ​ខ្លួន (​ឪពុកចុង​) ជា​អ្នក​រំ​លោ​.​ភ​បាន​សម្រេច​ចំនួន​៤​ដង​ ។ ហើយ​ចំពោះ​ការ​រំ​លោ​.​ភ​ម្តង​ៗ គឺ​ប្រពន្ធ​របស់​ខ្លួន​ត្រូវជា​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ ក៏​នៅ​ដេក​លើ​គ្រែ​ជាមួយ​គ្នា​៣​នាក់​ផង​ដែរ គឺ​មិន​បាន​ហាមឃាត់​ខ្លួន​នោះ​ឡើយ​» នេះ​គឺ​ពិតជា​ម្ដាយ​អគតិ​បំផុត ស្ទើរតែ​មិន​គួរ​ឱ្យ​ជឿ​ឡើយ​ថា អាច​មានរឿង​បែប​នេះ​កើត​ឡើង​។  លោក​អធិការ​បាន​បន្ត​ថា បើ​តាម​ការ​បំភ្លឺ​របស់​ក្មេង​ស្រី​រង​គ្រោះ​វិញ បាន​ប្រាប់​សមត្ថកិច្ច​ថា «​បុរស​ជា​ឪពុកចុង​រូប​នេះ បាន​ចាប់​នាង​ជា​ច្រើន​លើក គឺ​តាំងពី​ឆ្នាំ​មុនមក​ម៉្លេះ ហើយ​ការ​រំ​លោ​.​ភ​ម្តង​ៗ គឺ​ម្តាយ​របស់​នាង​ក៏​នៅ​ដែរ តែ​គាត់​មិន​ដែល​ហាម ឬ​ទៅ​ប្តឹង​សមត្ថកិច្ច​នោះ​ឡើយ​»​។  លោកវរសេនីយ៍ឯក បេន សំអាត បានបញ្ជាក់ថា ដោយផ្អែកទៅលើចម្លើយសារភាពរបស់ជនសង្ស័យ និងការបំភ្លឺរបស់ក្មេងស្រីរងគ្រោះ ជនសង្ស័យ២នាក់ប្ដីប្រពន្ធ ត្រូវបានចាប់ឃាត់ខ្លួននៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ និងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់វិធានការបន្តតាមច្បាប់៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង