ក្រុមហ៊ុន LAND ROVER CAMBODIA បានធ្វើកម្មវិធីដ៏ពិសេសជូនដល់អតិថិជនជាង ១០០ នាក់អំពីបច្ចេកទេសជួសជុលរថយន្តតាមស្តង់ដារដោយខ្លួនឯង
ភ្នំពេញ៖ នាល្ងាចថ្ងៃព្រហស្បតិ៍ ទី ១៨ ខែមករា ឆ្នាំ២០២៤ ក្រុមហ៊ុន RMA Cambodia តំណាងចែកចាយផ្តាច់មុខរថយន្ត Land Rover បានរៀបចំកម្មវិធីដ៏ពិសេសមួយសម្រាប់អតិថិជនរបស់ខ្លួនទាក់ទងអំពីបច្ចេកទេសជួសជុលរថយន្តដែលស្របតាមស្តង់ដារពីរោងចក្រនៅឯប្រទេសចក្រភពអង់គ្លេស។ នៅក្នុងកម្មវិធីនេះផងដែរ ក៏មានការចូលរួមពីលោក ងន សាំង អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន អ អិម អេ ខេមបូឌា និងអតិថិជនដ៏មានតម្លៃទាំងអស់របស់ Land Rover Cambodia ដើម្បីធ្វើការពិសារភោជនីអាហារដ៏ឈ្ងុយឆ្ងាញ់ដែលរៀបចំឡើងដោយចុងភៅដ៏ចំណាន ក្នុងគោលបំណងដើម្បីធ្វើការផ្តល់បទពិសោធន៍ថ្មីមួយ ដោយធ្វើការអញ្ជើញអតិថិជនដេីម្បីចូលទៅទស្សនាដោយផ្ទាល់នៅក្នុងកន្លែងជួសជុលរថយន្តរបស់ Land Rover Workshop ដើម្បីបង្ហាញអំពីបច្ចេកវិទ្យាដ៏ទំនើបចុងក្រោយ ដែលធ្វើឲ្យLand Rover Cambodia ទទួលបានវិញ្ញាបនប័ត្រ ដែលទទួលស្គាល់ដោយផ្ទាល់ពីរោងចក្រ Land Rover នៅចក្រភពអង់គ្លេសដំបូងគេនៅប្រទេសកម្ពុជាទៅលើការជួសជុល និងថែទាំលើរថយន្តប្រភេទ EV (Electric Vehicle) PHEV (Plug in hybrid electric vehicle) BEV (Battery Electric Vehicle)។
Land Rover Cambodia hosted a special program for its customers focusing on factory-standard car repair techniques.
Land Rover Cambodia is an authorized dealer, imported by RMA Cambodia is hosted a special event for the valued customers on Thursday evening, January 18th, 2024. The event will highlight services and the latest technology from Land Rover. Mr. Ngorn Saing, CEO of RMA Cambodia is also attended as well with our Land Rover valued owners to relished a delicious fine dinning meal prepared by the professional chef from the Cut. The event aimed to provide networking, share experience and educational from certified service technicians from Land Rover factory in the United Kingdom. Addition, we will provide more information about the upkeep and repair of battery-electric vehicles (BEVs), plug-in hybrid electric vehicles (PHEVs), and electric vehicles (EVs). សម្រួលដោយ ទៀង បុណ្ណរី