បំបែកសំណុំរឿង ករណីកាត់កុងទីន័រ យកសំណទម្ងន់ ១៣,៥៥៥តោន ចាប់ជនសង្ស័យ១០នាក់ និងវត្ថុតាង បញ្ជូនទៅតុលាការ
កំពង់ស្ពឺ៖ កាលពីថ្ងៃទី១៥. ១៦ ខែមករាឆ្នាំ២០២៤ ក្រោយការដឹកនាំអង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោសម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងការសម្របសម្រួលពីឯកឧត្តមស៊ិន វិរ: ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ។ កម្លាំងនគរបាល ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានសហការ ជាមូយនគរបាលស្រុកសាមគ្គីមុនីជ័យ បំបែកសំណុំរឿង ករណីកាត់កុងទីន័រ យកសំណទម្ងន់១៣,៥៥៥តោន ។ សូមរំលឹកថា កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១៧និង០០នាទី សហគ្រាសស្លសំណអាគុយ នៅភូមិពាំងល្វា ឃុំពាំងល្វា ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ បានជួលរថយន្ត ម៉ាក Hyundai ពណ៌ស ពាក់ផ្លាកលេខ ព្រះសីហនុ 3A.2400របស់ក្រុមហ៊ុនអូរឡែរ នៅជម្ពូរវ័ន ដឹកសំណទម្ងន់២៦. ៣៤១តោន ទៅកំពុងផែ ខេត្តព្រះសីហនុ។ អ្នកបើកបរឈ្មោះធី វិរ: ភេទប្រុសអាយុ២៧ឆ្នាំនៅភូមិត្រពាំងថ្ម សង្កាត់ក្សេមក្សាន្ត ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ។ នៅថ្ងៃទី១៤ខែមករាឆ្នាំ២០២៤វេលាម៉ោង១៣និង៣០នាទី មានឈ្មោះស៊ិន ប៊ុនធឿន ភេទប្រុសអាយុ៤២ឆ្នាំ នៅភូមិត្រពាំងដំរី ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងកម្មករ២នាក់ បានដឹកសំណដែលស្លរួច តាមរថយន្ត២គ្រឿង ទម្ងន់១៣,៥៥៥តោន មកលក់ឲសហគ្រាសក្រោយពិនិត្យសំណជារបស់ សហគ្រាស ដែលដឹកទៅខេត្តព្រះសីហនុ ហើយបានសួរទៅក្រុមហ៊ុនដឹកជញ្ជូន ទើបដឹងថាសំណនេះ ត្រូវបានក្រុមចោរនិងអ្នកបើកបរ រួមគំនិតគ្នាកាត់កុងទីន័រយកតាមផ្លូវ ពេលដឹកទៅខេត្តព្រះសីហនុ ។ តាមការស្រាវជ្រាវ កន្លែងកាត់កុងទីន័រ យកសំណ ស្ថិតនៅក្នុងទីតាំងបន្ទាយACO ផ្លូវជាតិលេខ៤ ភូមិអន្លង់ថ្លឹង ឃុំមហាសាំង ស្រុកភ្នំស្រួចប្រព្រឹត្តនថ្ងៃទី១៣ខែមករាឆ្នាំ២០២៤ វេលាម៉ោង១៩និង២០នាទី ។ សមត្ថកិច្ចបានបើកកិច្ចប្រតិបត្តិការ នៅថ្ងៃទី១៣ខែមករាឆ្នាំ២០២៤វេលាម៉ោង១៦និង០០នាទី យោងតាមបណ្តឹងឈ្មោះស៊ីធូ តាំងវែង ភេទប្រុសអាយុ៣៨ឆ្នាំ (តំណាងក្រុមហ៊ុន) នគរបាលស្រុកសាមគ្គីមុនីជ័យបានហៅអ្នកយកសំណមកសាកសួរ ។ សមត្ថកិច្ចជំនាញ បានប្រគល់សំណទម្ងន់១៣,៥៥៥តោនមកឲនគរបាលស្រុកសាមគ្គីមុនីជ័យ រក្សាទុកបន្តស្រាវជ្រាវ ។ នៅថ្ងៃទី១៥ ខែមករាឆ្នាំ២០២៤ កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ សហការជាមួយនគរបាលស្រុកសាមគ្គីមុនីជ័យឃាត់ខ្លួនជនសង្ស័យ៣នាក់:
១.ឈ្មោះធេង ស៊ីណា ភេទស្រីអាយុ៤៤ឆ្នាំនៅផ្ទះជួល ភូមិខោប សង្កាត់ច្បារមន ក្រុងច្បារមន ។
២.ឈ្មោះខៀវ ខុំ ភេទប្រុសអាយុ៤១ឆ្នាំនៅភូមិភ្នំដី សង្កាត់ច្បាមន ក្រុងច្បារមន ។
៣.ឈ្មោះសុខ វណ្ណី ភេទប្រុសអាយុ៣១ឆ្នាំ នៅផ្ទះជួល ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ។
នៅយប់ថ្ងៃទី១៥ខែមករាឆ្នាំ២០២៤ និងព្រឹកថ្ងៃទី១៦.០១.២០២៤កម្លាំងនគរបាល នៃការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បន្តស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់បន្ថែមទៀត:
១.ឈ្មោះធី វិរ: ភេទប្រុសអាយុ៣៣ឆ្នាំនៅភូមិត្រពាំងថ្ម ឃុំសំរោងលើ ស្រុកអង្គស្នួល ។ ដកហូត:រថយន្តCamry ពណ៌សស្លាកលេខភ្នំពេញ2AM.6546 ទូរស័ព្ទOPPO ១គ្រឿង ។
២.ឈ្មោះម៉ុន វ៉ាន់ថេង ភេទប្រុសអាយុ៣៨ឆ្នាំ នៅបន្ទប់ជួល ភូមិបឹងកៅ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ដកហូតទូរស័ព្ទដៃម៉ាកTECNO។
៣.ឈ្មោះប៊ី សុខគង់ ភេទប្រុសអាយុ៤៥ឆ្នាំ នៅភូមិ.ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ។ ដកហូតរថយន្តPRIUS ពណ៌ខៀវស្លាកលេខភ្នំពេញ2BE.1014 ទូរស័ព្ទ២គ្រឿងម៉ាកVIVO 1 ម៉ាកOPPO 1និងកាបូប៣បេ ។
៤.ឈ្មោះអ៊ុក ផានិត ភេទប្រុសអាយុ២៥ឆ្នាំ នៅបន្ទប់ជួល ភូមិបឹងកៅ ឃុំបែកចាន ស្រុកអង្គស្នួល។ ដកហូតទូរស័ព្ទ Iphone X។
៥.ឈ្មោះទន់ ជាតិ ភេទប្រុសអាយុ៣៣ឆ្នាំ នៅបន្ទប់ជួល ភូមិបឹងកៅ ឃុំបែកចាន។ ដកហូត:រថយន្តPRIUS ស្លាកលេខភ្នំពេញ
2BC.5973 ទូរស័ព្ទ២គ្រ ម៉ាកSAMSONG កាបូប៦បេ ម៉ូទ័រកាត់ដែក និងរ៉ូឡូភ្លើង។
៦.ឈ្មោះឌី នាង ភេទប្រុសអាយុ៤០ឆ្នាំនៅផ្ទះជួល ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច។ ដកហូត:ទូរស័ព្ទម៉ាកOPPO។
៧.ឈ្មោះមៀច សុធា ភេទប្រុសអាយុ៤១ឆ្នាំនៅភូមិអន្លង់ថ្លឹង ឃុំមហាសាំងស្រុកភ្នំស្រួច ។ ជនសង្ស័យទាំង១០នាក់ និងវត្ថុតាង បានកសាងសំណុំរឿង ទៅអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺចាត់ការតាមនីតិវិធី ៕ សម្រួលដោយ ទៀង បុណ្ណរី